Yearendyearend1140x150
Img 0571

ការដក EBA មិនប៉ះពាល់ដល់«ឧស្សាហកម្មមានតម្លៃខ្ពស់»នៅតែកម្ពុជាទេ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/


ភ្នំពេញ៖ គណៈកម្មការសហភាពអឺរ៉ុប បានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ(EBA) ដោយផ្នែកខ្លះ ចេញពីកម្ពុជា ភាគច្រើនផលិតផលសម្លៀកបំពាក់និងស្បែកជើងដែលមានតម្លៃបន្ថែមទាបនិងមិនត្រូវបានអឺរ៉ុបអនុគ្រោះពន្ធទៀតទេ។ប៉ុន្តែការសម្រេចនេះមិនប៉ះពាល់ដល់វិស័យឧស្សាហកម្មធំៗដែលមានតម្លៃខ្ពស់នៅកម្ពុជា ដោយឧស្សាហកម្មទាំងអស់នោះនៅតែទទួលបានការអនុគ្រោះពន្ធ។

តាមរយៈឯកសារកម្រាស់១៦ទំព័រ គណៈកម្មការអឺរ៉ុបសម្រេចដកការអនុគ្រោះពន្ធ «ជាបណ្ដោះអាសន្ន» ពីកម្ពុជាលើទំនិញចំនួន៤០ប្រភេទភាគច្រើនជា សម្លៀកបំពាក់ ផលិតផលធ្វើដំណើរទាំងអស់ និង ផលិតផលស្ករ ដែលផលិតផលនាំចេញពីកម្ពុជាទៅអឺរ៉ុបក្នុងតម្លៃបើគិតជាទឹកប្រាក់ប្រមាណជាង ១ពាន់លានដុល្លារ (១,៣ ពាន់លាន ឬ ១ពាន់លានអឺរ៉ូ) ។

ប៉ុន្តែយ៉ាងណាក៏ដោយ ការសម្រេចនេះមិនប៉ះពាល់ដល់វិស័យឧស្សាហកម្មធំៗដែលមានតម្លៃខ្ពស់នៅកម្ពុជា។រាល់ឧស្សាហកម្មបែបថ្មី (new emerging industries) ឧស្សាហកម្មកាត់ដេរនិងស្បែកជើងដែលមានតម្លៃបន្ថែមខ្ពស់ នៅតែទទួលបានការរួចពន្ធ និងកូតាដដែល។

ចំពោះសេចក្ដីសម្រេចនេះ មិនដាច់ណាត់ពេកទេ ដោយសហភាពអឺរ៉ុបអះអាងថា កម្ពុជាអាចទទួលបានការអនុគ្រោះពន្ធត្រឡប់មកវិញ បើរដ្ឋាភិបាលកម្ពុជាព្រមស្ដារស្ថានភាពសិទ្ធិមនុស្ស សិទ្ធិនយោបាយ និងសិទ្ធិការងារឲ្យប្រសើរឡើងជាងសព្វថ្ងៃ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: EBA
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង