Yearendyearend1140x150

សម្តេច ហ៊ុន សែន ស្នើឲ្យមេដឹកនាំមីយ៉ាន់ម៉ាដោះលែងអ្នកទោសនយោបាយ និងសាស្ត្រាចារ្យជនជាតិអូស្ត្រាលី

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្តេច ហ៊ុន សែន ក្នុងជំនួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយមេដឹកនាំមីយ៉ាន់ម៉ា លោក មីង អោង ឡាំង កាលពីថ្ងៃទី០២ឧសភា ដើម្បីផ្លាស់ប្តូរទស្សនៈ លើមាគ៌ាឆ្ពោះទៅរកការពន្លឿនការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច។ សម្តេចបានរំលឹកឡើងវិញពីសំណើរបស់សម្តេចកន្លងមក ដែលសុំដោះលែងអ្នកទោសនយោបាយទាំងអស់ រួមទាំងសាស្ត្រាចារ្យជនជាតិអូស្ត្រាលី សិន ធើននែល (Sean Turnell) ផងដែរ។

សម្តេចក៏បានស្នើសុំកិច្ចសហប្រតិបត្តិការបន្ថែមទៀតពីសំណាក់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ក្នុងការសម្រប សម្រួលដំណើរទស្សនកិច្ចលើកទី២ របស់ប្រេសិតពិសេសនៃប្រធានអាស៊ាន នៅមីយ៉ាន់ម៉ា ដែលអាច នឹងធ្វើឡើងនៅចុងខែឧសភានេះ។ ទន្ទឹមនេះសម្តេចក៏បានស្វាគមន៍ចំពោះការ ដោះលែងអ្នកទោសជាង ១៦០០ នាក់ នៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់មីយ៉ាន់ម៉ា ពីខែ មេសា។

សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ឡើងវិញពីសារៈសំខាន់នៃការអនុញ្ញាតឱ្យប្រេសិត ពិសេសបានចូលជួបជាមួយភាគីពាក់ព័ន្ធទាំងអស់នៅមីយ៉ាន់ម៉ា ដែលក្នុងនោះរួមមានលោកស្រីនាង សានស៊ូជី និងលោកអតីតប្រធានាធិបតី វិន ម៉ឺន សំដៅជួយបង្កើតបរិយាកាសអំណោយផលសុម្រាប់ ការចាប់ផ្តើមកិច្ចសន្ទនានយោបាយប្រកបដោយបរិយាបន្ន។

ក្នុងឳកាសនោះ សម្តេច ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ជាន់ខ្ពស់ មីង អៀង ឡាំង ចំពោះការសម្របសម្រួលទស្សនកិច្ចលើកទី១របស់ប្រេសិតពិសេសនៃប្រធាន អាស៊ាន នៅមីយ៉ាន់ម៉ា កាលថ្ងៃទី២១-២២ ខែមីនា ឆ្នាំ២០២២ និងបានគូសបញ្ជាក់នូវបំណងប្រាថ្នា យ៉ាងមុតមាំពីគ្រប់ភាគី ក្នុងការចង់ឃើញនូវវឌ្ឍនភាពក្នុងពេលឆាប់ៗ ដើម្បីសម្រេចបាននូវអាទិភាព បន្ទាន់ចំនួន០៣ នៃការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច ដែលរួមមាន (១) ការបញ្ឈប់អំពើហិង្សា (២) ការផ្តល់ជំនួយមនុស្សធម៌ទៅដល់គ្រប់ប្រជាជនដែលកំពុងតែត្រូវការបំផុត ដោយគ្មានឧបសគ្គរារាំង។

ជាចុងបញ្ចប់នៃកិច្ចសន្ទនានេះ សម្តេច ហ៊ុន សែន បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ កម្ពុជាក្នុងការជួយឱ្យមីយ៉ាន់ម៉ា អាចវិលត្រឡប់មកកាន់លទ្ធិប្រជាធិបតេយ្យវិញ ស្របតាមការព្រមព្រៀង ជាឯកច្ឆន្ទ៥ចំណុច និងសាមគ្គីភាព និងមជ្ឈភាពនៃអាស៊ាន-១០៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង