Yearendyearend1140x150
Img 0571

អឺរ៉ុបគ្រោងនឹងកាត់បន្ថយការនាំចូលឧស្ម័នពីរភាគបីនៃប្រទេសរុស្ស៊ីនៅចុងឆ្នាំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អឺរ៉ុបគ្រោងនឹងកាត់បន្ថយការនាំចូលឧស្ម័នពីរភាគបីនៃប្រទេសរុស្ស៊ីនៅចុងឆ្នាំ ប្រភពរូប៖ ស៊ីស៊ីធីវី

អឺរ៉ុប៖ ស្នងការអឺរ៉ុបទទួលបន្ទុកថាមពលលោកស្រី Kadri Simson បានថ្លែងនៅក្នុងសម័យប្រជុំពេញអង្គរបស់សភាអឺរ៉ុបកាលពីថ្ងៃអង្គារថា គណៈកម្មការអឺរ៉ុប នឹងដាក់ផែនការដើម្បីជំនួសឧស្ម័នធម្មជាតិរបស់រុស្ស៊ីជាមួយនឹងប្រភពផ្សេងទៀតនៅចុងខែនេះ។ ខណៈសហភាពអឺរ៉ុបគ្រោងនឹងជំនួសឧស្ម័នធម្មជាតិពីរភាគបី ដែលនាំចូលពីប្រទេសរុស្ស៊ីនៅចុងឆ្នាំ២០២២។

លោកស្រី Kadri Simson បាននិយាយថា អឺរ៉ុបបានចូលទៅជិតអ្នកផ្គត់ផ្គង់ធំៗទាំងអស់ ដើម្បីស្វែងរកប្រភពឧស្ម័នធម្មជាតិជំនួស។ ផែនការនេះក៏រួមបញ្ចូលផងដែរនូវការប្រើប្រាស់ថាមពលកកើតឡើងវិញបន្ថែមទៀត ដើម្បីជំនួសឧស្ម័នធម្មជាតិ ក៏ដូចជាវិធានការសន្សំសំចៃថាមពលជាបន្តបន្ទាប់។

សម្រាប់ទ្វីបអឺរ៉ុប ផលវិបាកនៃការផ្តាច់ថាមពលពីរុស្ស៊ីអាចធ្ងន់ធ្ងរ ដោយសារទ្វីបនេះពឹងផ្អែកលើថាមពលរុស្ស៊ី ដើម្បីផ្តល់ថាមពលដល់ឧស្សាហកម្ម និងផលិតអគ្គិសនី។

កាលពីដើមខែនេះ មូលនិធិរូបិយវត្ថុអន្តរជាតិ បានកាត់បន្ថយការព្យាករណ៍កំណើននៅក្នុងតំបន់របស់ខ្លួនសម្រាប់ឆ្នាំ ២០២២ លើសពីមួយភាគរយទៅ ២.៨ ភាគរយ ដោយលើកឡើងពីការកើនឡើងតម្លៃថាមពលសកល និងអសន្តិសុខថាមពល។

ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតរបស់សហភាពអឺរ៉ុប គឺប្រទេសអាល្លឺម៉ង់ នឹងមិនអាចទប់ទល់នឹងការបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ីបានទេ ដោយសារទីក្រុងម៉ូស្គូមានចំណែក ៥៥ ភាគរយនៃការនាំចូលឧស្ម័នទាំងអស់របស់អាល្លឺម៉ង់។

ធនាគារកណ្តាលអាល្លឺម៉ង់ Bundesbank បានព្រមានថា ការហាមឃាត់ជាបន្ទាន់របស់សហភាពអឺរ៉ុបលើការនាំចូលឧស្ម័នពីរុស្ស៊ីនឹងធ្វើឱ្យ GDP របស់អាល្លឺម៉ង់ធ្លាក់ចុះ ៥ ភាគរយនៅឆ្នាំនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង