Yearendyearend1140x150
Img 0571

ប្រេងកើនឡើង ១% បន្ទាប់ពីការផ្គត់ផ្គង់ស្តុកប្រេងឆៅរបស់អាម៉េរិកកាន់តែតានតឹង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ធុង​ផ្ទុក​ប្រេង​នៅ​ក្នុងរោងចក្រ​ចម្រាញ់​ប្រេង Petroineos Ineos ក្នុង​ទីក្រុង Lavera ប្រទេស​បារាំង ថ្ងៃទី ២៩ ខែ​មីនា ឆ្នាំ ២០២២

វ៉ាស៊ីនតោន៖ តម្លៃប្រេងឆៅបានកើនឡើងនៅពេលចាប់ផ្តើមពាណិជ្ជកម្មអាស៊ីកាលនាថ្ងៃពុធ បន្ទាប់ពីទិន្នន័យឧស្សាហកម្មបានបង្ហាញពីការធ្លាក់ចុះនៅក្នុងស្តុកប្រេងឆៅ និង ប្រេងឥន្ធនៈរបស់សហរដ្ឋអាមេរិក ដែលបង្កើនការព្រួយបារម្ភអំពីការផ្គត់ផ្គង់។

មន្រ្តីអាម៉េរិកបានឲ្យដឹងថា ការកើនឡើងនេះបានកើតឡើងបន្ទាប់ពីព័ត៌មានពីថ្ងៃអង្គារថា សហភាពអឺរ៉ុបដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងប្រទេសរុស្ស៊ីសម្រាប់ការធ្វើសង្រ្គាមលើអ៊ុយក្រែនដែលនឹងផ្តោតលើឧស្សាហកម្មប្រេងរបស់ទីក្រុងម៉ូស្គូ។ មន្រ្តីបន្តថា តម្លៃប្រេងឆៅនាពេលអនាគតរបស់ Brent បានកើនឡើង ៩០ សេន ឬ ០.៩ ភាគរយដល់ ១០៥.៨៧ ដុល្លារក្នុងមួយបារ៉ែលត្រឹមម៉ោង 0001 GMT ។ ប្រេងឆៅនាពេលអនាគតរបស់ WTI បានកើនឡើង ១.០០ដុល្លារ ឬ ១ ភាគរយដល់ ១០៣.៤១ ដុល្លារក្នុងមួយបារ៉ែល។

ជាមួយគ្នានេះដែរស្តុកប្រេងឆៅ និងឥន្ធនៈរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះកាលពីសប្តាហ៍មុន នេះបើយោងតាមប្រភពទីផ្សារដែលដកស្រង់តួលេខរបស់វិទ្យាស្ថានប្រេងអាមេរិក។ ប្រភពបានឱ្យដឹងថា ស្តុកប្រេងឆៅបានធ្លាក់ចុះចំនួន ៣.៥ លានបារ៉ែលសម្រាប់សប្តាហ៍ដែលបានបញ្ចប់នៅថ្ងៃទី ២៩ ខែមេសា។ លោក Phil Flynn អ្នកវិភាគនៅក្រុមហ៊ុន Price Futures បាននិយាយថា "របាយការណ៍ API បានធ្វើឱ្យមនុស្សឈប់ព្រួយបារម្ភអំពីផ្នែកតម្រូវការ ហើយចាប់ផ្តើមព្រួយបារម្ភអំពីផ្នែកផ្គត់ផ្គង់ម្តងទៀត" ។

ទន្ទឹមនឹងនេះក្នុងអំឡុងពេលផ្ទុះកូវីដ១៩នៅចិន មានការព្រួយបារម្ភអំពីតម្រូវការដែលកើតចេញពីការបិទខ្ទប់ ដែលអូសបន្លាយរបស់ប្រទេសចិនបានបណ្តាលឱ្យតម្លៃប្រេងឆៅធ្លាក់ចុះជាង ២ ភាគរយផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង