Yearendyearend1140x150

ប៉ូលីសថៃរកឃើញគ្រឿងញៀនមេតំហ្វេតាមីន១៧០គ្រាប់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ក្រុមមន្ត្រីត្រួតពិនិត្យអាវុធ គ្រឿងបន្លាស់កាំភ្លើង និងគ្រាប់រំសេវដែលបានរកឃើញក្នុងអំឡុងពេលឆែកឆេរផ្ទះមួយកន្លែងនៅស្រុក Rangae ខេត្ត Narathiwat កាលពីថ្ងៃអង្គារ។

ណារ៉ាធីវ៉ាត៖ ប៉ូលិសបាននិយាយនៅថ្ងៃអង្គារនេះថា ថ្នាំញៀន នឹងអាវុធជាច្រើន គ្រឿងបន្លាស់កាំភ្លើង និងគ្រាប់រំសេវត្រូវបានរកឃើញក្នុងអំឡុងពេលឆែកឆេរផ្ទះមួយនៅក្នុងស្រុក Rangae នៃខេត្តព្រំដែនភាគខាងត្បូងនៃប្រទេសថៃ។ ប៉ូលិសបាននិយាយថា មន្រ្តីបានតាមដានព័ត៌មានដែលបានរកឃើញក្នុងអំឡុងពេលប្រតិបត្តិការស៊ើបការណ៍សម្ងាត់មួយ។

ក្រុមមន្ត្រីបានឆែកឆេរផ្ទះមួយខ្នងនៅ Buke Muning ភូមិ Moo 4 ក្នុងឃុំ Marubo Tok ដោយមានការបញ្ជាពីលោក Kittipong Ampan អធិការស្រុក Rangae ។ លោក Peerapol Wannaris អាយុ ៣៨ឆ្នាំ មកពីស្រុក Yingo នៃខេត្ត Narathiwat ត្រូវបានចាប់ខ្លួនពីបទលាក់គ្រឿងញៀន។ ការឆែកឆេររកឃើញថ្នាំញៀនប្រភេទមេតំហ្វេតាមីន ១៧០គ្រាប់ កាំភ្លើង AK-១០២ ១ដើម កាំភ្លើងវែង ៤ដើម កាំភ្លើងខ្លី ១១មម មួយដើម គ្រឿងបន្លាស់កាំភ្លើង M-16 និងគ្រាប់រំសេវជាច្រើនផងដែរ។

ជាមួយគ្នានេះដែរមន្រ្តីថៃនៅមូលដ្ឋានកំពុងបញ្ជូនសុំនុំរឿងទៅកាន់តុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង