Yearendyearend1140x150

អ្នកជំនាញ៖ការរីកចម្រើនប្រព័ន្ធឌីជីថល«អ្នកព័ត៌មាន»ច្រើនតែគុណភាពនៅតែជាបញ្ហា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ អ្នកជំនាញដែលបំពេញការងារច្រើនឆ្នាំក្នុងវិស័យសារព័ត៌មាន បានវាយតម្លៃពីវិស័យសារព័ត៌មាននៅកម្ពុជា ក្នុងយុគសម័យនៃការរីកចម្រើនប្រព័ន្ធឌីជីថល។សម្រាប់អ្នកជំនាញ បច្ចុប្បន្ននេះនៅកម្ពុជា អ្នកសារព័ត៌មានបានកើតឡើងច្រើន ប៉ុន្តែបញ្ហាគុណភាពនៃការផលិតព័ត៌មាននៅតែជាបញ្ហាចោទដែលទាមទារឱ្យចូលរួមដោះស្រាយ។

អ្នកសារព័ត៌មានជាន់ខ្ពស់ជាច្រើនរយនាក់ នៅថ្ងៃទី ៣ ឧសភានេះ បានអញ្ជើញមកជួបប្រជុំគ្នា ដើម្បីអបអរសាទរ ទិវាសេរីភាពសារព័ត៌មានសកលលោក ៣ ឧសភា ក្រោមប្រធានបទ ស្តីពី សារព័ត៌មានក្នុងសម្ពាធប្រព័ន្ធឌីជីថល។ពិធីនេះរៀបចំឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងឱ្យសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្នុងកម្មវិធីនោះ អ្នកជំនាញចំនួន៣រូបមកពីស្ថាប័នផ្សេងគ្នា ត្រូវបានក្រសួងព័ត៌មាន និង អង្គការ យូណេស្កូ UNESCO អនុញ្ញាតឱ្យថ្លែងពីចំណាប់អារម្មណ៍របស់ខ្លួនក្នុងបំពេញការងារលើវិស័យព័ត៌មាននៅកម្ពុជា។

លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានវាយតម្លៃថា ការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យាឌីជីថលបានផ្តល់ជាភាពវិជ្ជមាន និង អវិជ្ជមាន ដល់វិស័យសារព័ត៌មាន។វិជ្ជមាន បានជំរុញឱ្យសារព័ត៌មានបែបប្រពៃណីអភិវឌ្ឍន៍ខ្លួនទៅជាមានមុខងារច្រើនស្របតាមប្រព័ន្ធឌីជីថល ខណៈអ្នកសារព័ត៌មានមួយចំនួនធំអាចរៀនសូត្រច្រើនពីការប្រព័ន្ធបច្ចេកវិទ្យឌីជីថល។

បើតាមលោក ប៉ែន បូណា សម្រាប់ភាពអវិជ្ជមានបានជំរុញឱ្យវិស័យសារព័ត៌មានតាមអនឡាញរីកស្គុះស្គាយ តែចំនួននេះកើនឡើងតែបរិមាណតែប៉ុណ្ណោះ តែការគោរពតាមក្រមសីលធម៌ វិជ្ជាជីវៈ និង ការលូចស្នាដៃ និង ខ្លះទៀតប្រឌិតព័ត៌មាន ដើម្បីទទួលបានអ្នកទស្សនាច្រើនដែលបង្កជាបញ្ហានៅក្នុងសង្គម។បញ្ហានេះ គឺទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមដោះស្រាយ ដើម្បីលើតម្លៃដល់អ្នកសារព័ត៌មាន។

ចំណែក លោក ណុប វី នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានថ្លែងដាក់បន្ទុកមកលើរាជរដ្ឋាភិបាលកម្ពុជាដែលបណ្តោយឱ្យមានការប្រើប្រាស់អំពើហិង្សាលើអ្នកសារព័ត៌មាន និង បំបិទសិទ្ធិសេរីភាពនានាពេលចុះបេសកកម្មរបស់ខ្លួន។សម្រាប់អ្នកជំនាញរូបនេះ បានវាយតម្លៃថា នៅត្រីមាសទី១ ឆ្នាំ២០២២នេះ ការធ្វើទុកបុកម្និញលើអ្នកសារព័ត៌មានមានសភាពធ្ងន់ធ្ងរ ដោយអំពាវនាវឱ្យមានការដោះស្រាយជាបន្ទាន់ ដើម្បីផលប្រយោជន៍ប្រជាពលដ្ឋ។

រីឯលោកស្រី ចាន់ សុគន្ធា ប្រធានផ្នែកអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សាព្វផ្សាយឯករាជ្យ CCIM បានលើកឡើងថា ការរឹតត្បិតលើសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពអាក្រក់ខ្លាំងនៅឆ្នាំ ២០២២ តាមរយៈការចាប់ខ្លួនអ្នកសារព័ត៌មាន និង រើសអើងមិនឱ្យចូលយកព័ត៌មាននៅក្នុងហេតុការណ៍ជាដើម។លោកស្រីបានស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា ដោះស្រាយបញ្ហានេះជាបន្ទាន់តាមតែអាចធ្វើទៅបាន។

តែយ៉ាងណក៏ដោយ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានអះអាងថា សេរីភាពសារព័ត៌មាន និង បញ្ចេញមតិនៅកម្ពុជា មានភាពប្រសើរឡើងជាប្រទេសដទៃក្នុងតំបន់។ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី បានរិះគន់លើរបាយការណ៍ស្តីពីសេរីភាពសារព័ត៌មាន ដែលសរសេរ និងចេញផ្សាយដោយសមាគម និងស្ថាប័នមួយចំនួន ដែលមិនមែនជាអង្គភាពធ្វើការលើវិស័យព័ត៌មាន និងផ្សព្វផ្សាយ ហើយសរសេររបាយការណ៍ពីសេរីភាពព័ត៌មាន មិនត្រឹមត្រូវ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង