Yearendyearend1140x150

កម្មកររោងចក្រជាង៣០០នាក់ផ្ទុះការតវ៉ា ក្រោយថៅកែបើកប្រាក់ឈ្នួលមិនគ្រប់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
កម្មករតវ៉ានៅមុខរោងចក្រកាត់ដេរ ឃែនធឺរេន។រូបភាពពី សម្ព័ន្ធសហជីពចលនាកម្មករ

ភ្នំពេញ៖កម្មករ-កម្មការិនីប្រមាណជាង៣០០នាក់ បម្រើការងារនៅរោងចក្រកាត់ដេរ ឃែនធឺរេន ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ បាននាំគ្នាការតវ៉ា មិនព្រមធ្វើការ ដោយសារតែក្រុមហ៊ុនបើកប្រាក់ឈ្នួលឲ្យមិនគ្រប់ និងតែងតែមានភាពយឺតយ៉ាវ។

ប្រភពពីតំណាងសហជីពចលនាកម្មករ ដែលបម្រើការងារនៅរោងចក្រខាងលើ បានឲ្យដឹងថា សម្រាប់កម្មករដែលត្រូវបានព្យួរការងារ ខាងក្រុមហ៊ុនបើកប្រាក់ឈ្នួលឲ្យបាន តែ ១២ ដុល្លារប៉ុណ្ណោះ ចំណែកបងប្អូនកម្មករដែលធ្វើការរយៈពេល១ខែពេញ ខាងក្រុមហ៊ុនបើកឲ្យបានតែ ៣០ ដុល្លារប៉ុណ្ណោះ ដែលតួលេខនេះមិនគ្រប់ទៅតាមប្រាក់ឈ្នួលដែលពួកគាត់ត្រូវទទួលបាននោះទេ។

នាប៉ុន្មានខែចុងក្រោយនេះ ថៅកែរោងចក្រ ឃែនធឺរេន តែងតែបើកប្រាក់ឈ្នួលជូនបងប្អូនកម្មករយឺតយ៉ាវ និងមិនគ្រប់ ជាហេតុនាំឲ្យកម្មករផ្ទុះការតវ៉ាមិនព្រមធ្វើការជាបន្តបន្ទាប់ ដោយទាមទារឲ្យមានការបើកប្រាក់ឈ្នួលឲ្យបានគ្រប់ និងទៀងទាត់ដូចកាលពីពេលកន្លងមក។

សូមជម្រាបជូនថា រោងចក្រកាត់ដេរសម្លៀកបំពាក់ ឃែនធឺរេន មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយមានកម្មករសរុបចំនួន ៩៩៥ នាក់។នេះបើយោងតាមការចុះផ្សាយរបស់ សម្ព័ន្ធសហជីពចលនាកម្មករ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: រោងចក្រ កម្មករ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង