Yearendyearend1140x150

ក្មេងជនជាតិថៃកាត់អ៊ុយក្រែនម្នាក់ត្រូវបាន«ត្រីឆ្លាមខាំ»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
មន្ត្រីប៉ូលិសទេសចរណ៍ម្នាក់និយាយជាមួយម្តាយរបស់ក្មេងប្រុសម្នាក់ត្រូវត្រីធំខាំ អាចជាត្រីឆ្លាម ហើយបានបញ្ជូនទៅមន្ទីរពេទ្យបាងកកប្រទេសថៃដើម្បីព្យាបាលនៅថ្ងៃចន្ទ។

ភូកេត៖ ក្មេងប្រុសអាយុ៨ឆ្នាំ ជនជាតិថៃកាត់អ៊ុយក្រែនម្នាក់ត្រូវបានត្រីធំមួយក្បាលប្រហែលជាឆ្លាម វាយប្រហារខណៈកំពុងលេងទឹក នៅក្នុងសមុទ្រក្បែរឆ្នេរ Kamala ក្នុងស្រុក Kathu កាលពីថ្ងៃអាទិត្យ។

បើតាមមន្រ្តីថៃបានឲ្យដឹងថាក្រុមអ្នកជួយសង្គ្រោះបានទៅដល់ឆ្នេរ បន្ទាប់ពីក្មេងប្រុសម្នាក់ត្រូវបានគេនាំយកមកឆ្នេរសមុទ្រ។ ក្មេងប្រុសនេះត្រូវបានគេផ្តល់ជំនួយដំបូងមុនពេលបញ្ជូនទៅមន្ទីរពេទ្យបាងកកភូកេតដើម្បីព្យាបាល។ ប៉ូលីសទេសចរណ៍បានទៅសួរសុខទុក្ខគ្រួសាររបស់ក្មេងប្រុសនោះ ហើយដឹងថាក្មេងនេះមានឈ្មោះ Napat Chaiyarak Christenko ដែលមានឪពុកជាជនជាតិអ៊ុយក្រែន និងម្តាយរបស់គាត់ជាជនជាតិថៃ។

ដោយឡែកគ្រូពេទ្យដែលបានពិនិត្យរបួសបានជឿថាគាត់ត្រូវបានខាំដោយត្រីសមុទ្រប្រវែងប្រហែល ៨០-១២០ សង់ទីម៉ែត្រ។ ប៉ុន្តែក្រោយមក លោក Kongkiat Kittiwattawong នាយកមជ្ឈមណ្ឌលជីវសាស្ត្រសមុទ្រភូកេត បាននិយាយថា សត្វដែលខាំកូនក្មេងម្នាក់នេះអាចជាត្រីឆ្លាម។ លោកបន្តថា ស្នាមធ្មេញនៅជើងបានបង្ហាញថា ក្មេងប្រុសនេះអាចត្រូវបានខាំដោយត្រីឆ្លាមថ្ម ឬឆ្លាមគោ ដែលសត្វទាំងពីរនេះត្រូវបានគេរកឃើញនៅសមុទ្រ Andaman។ លោកបានបន្ថែមថា ត្រីឆ្លាមទាំងពីរប្រភេទនេះ ជាធម្មតាត្រូវបានគេប្រទះឃើញនៅក្នុងតំបន់ surf ប្រម៉ាញ់ត្រី។ អភិបាលរងខេត្តភូកេត Pichet Panapong បានបញ្ជាឱ្យឆ្មាំឆ្នេររក្សាការប្រុងប្រយ័ត្នបន្ទាប់ពីឧបទ្ទវហេតុនេះកើតឡើង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង