Cc time
Cct850x100 1
Itt 0  web banner

កម្ពុជាទទួលចំណូលពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរជាង១.៣លានដុល្លាររយៈពេល៤ខែ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

សៀមរាប៖ កម្ពុជាទទួលបានចំណូលសរុបចំនួន១,៣៥២,៦១៥ដុល្លារអាមេរិក ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងរយៈពេល៤ខែ ឆ្នាំ២០២២។ ចំនួននេះកើនឡើងជាង ៦៦២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ នៅពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២។

យោងតាមសេចក្តីប្រកាស ក្នុងរយៈពេល៤ខែដើមឆ្នាំនេះ កម្ពុជាមានទេសចរសរុបចំនួន ៣៣, ២០៥នាក់ ដែលបានទិញសំបុត្រចូលរមណីយដ្ឋានអង្គរ។ ចំនួននេះកើនជាង ៦៣៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ដោយឡែកក្នុងខែមេសាកន្លងទៅនេះ កម្ពុជាមានទេសចរចំនួន ១៣, ៣៦៤នាក់ ដែលបានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ហើយចំណូលលក់សំបុត្រនោះមានចំនួន ៥៣៧, ០៤០ដុល្លារ។

ជាមួយគ្នានេះ គ្រឹហស្ថានអង្គរបានបញ្ជាក់ថា ក្រៅពីតំបន់អង្គរ គ្រឹះស្ថានអង្គរ ក៏បានលក់សំបុត្រចូលទស្សនាប្រាសាទកោះកែរដល់ទេសចរអន្តរជាតិចំនួន ២២៩នាក់ ក្នុងទឹកប្រាក់ចំនួន ៣ ៤៣៥ដុល្លារ ក្នុងខែមេសាកន្លងទៅនេះ។ ទន្ទឹមនឹងនេះ ចំណូលពីការលក់សំបុត្រទូក នៅកំពង់ផែចុងឃ្លៀស ក្នុងខែមេសា មានចំនួន ១៥ ៩១៩ដុល្លារ ដែលបានពីទេសចរចំនួន ៣ ៨១៧នាក់៕


Khcct banner

អត្ថបទទាក់ទង