Yearendyearend1140x150

អង្គការសិល្បៈខ្មែរអមតៈ ផ្ដល់អាហារូបករណ៍ក្នុងស្រុក ថ្នាក់បរិញ្ញាបត្រ និងបណ្ឌិត

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ អង្គការសិល្បៈខ្មែរអមតៈ នឹងផ្ដល់អាហារូបករណ៍ សម្រាប់ការសិក្សានៅក្នុងស្រុក រហូតដល់ ១៥០០ដុល្លារអាមេរិក ក្នុងមួយឆ្នាំ។ កម្មវិធីអាហារូបករណ៍នេះ ផ្ដល់ជូនសិស្សនិស្សិតសិល្បៈ សិល្បករ គ្រូសិល្បៈ និងអ្នកបម្រើការក្នុងវិស័យសិល្បៈ និងវប្បធម៌។ ការដាក់ពាក្យស្នើសុំអាហារូបករណ៍ នឹងផុតកំណត់នៅថ្ងៃទី៣០ ឧសភា ឆ្នាំ២០២២។

តាមរយៈកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចនផន ២០២៣នេះ មានការបែងចែកអាហារូបករណ៍ជាពីរប្រភេទ គឺអាហារូបករណ៍អភិវឌ្ឃន៍ជំនាញសិល្បៈ ជាជំនាញដែលនៅក្នុងវិស័យសិល្បៈនិងវប្បធម៌ និងអាហារូបករណ៍អភិវឌ្ឍន៍ជំនាញមិនមែនសិល្បៈ ដូចជាជំនាញសណ្ឋាគារ និងបដិសណ្ឋារកិច្ចទេសចរណ៍ និងប្រព័ន្ធផ្សព្វផ្សាយជាដើម។

សម្រាប់ការស្នើសុំអាហារូបករណ៍ ទៅលើជំនាញដែលមិនមាននៅក្នុងបញ្ជីនៃវគ្គសិក្សារបស់អង្គការសិល្បៈខ្មែរអមតៈទេ នឹងត្រូវពិចារណាផងដែរ ប៉ុន្ដែអាស្រ័យទៅលើបេក្ខជន ក្នុងការពន្យល់ពីការសិក្សានោះទាក់ទងទៅនឹងអាជីពក្នុងវិស័យសិល្បៈ និងវប្បធម៌។

គួរបញ្ជាក់ថា បេក្ខជន ដែលស្នើសុំអាហារូបករណ៍នេះ ត្រូវមានអាយុយ៉ាងតិច១៨ឆ្នាំ និងជាជនជាតិខ្មែរឬមានសញ្ជាតិខ្មែរ៕



ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: CLA
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង