Yearendyearend1140x150
Img 0571

ពលរដ្ឋតួកគីចេញបាតុកម្មជុំវិញ«ការឡើងថ្លៃនៃទំនិញ»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ក្រុមបាតុករនឹងប៉ូលីសតួកគី

ក្រុងអ៊ីស្តង់ប៊ុលៈ ប៉ូលិសតួកគីបានចាប់ខ្លួនបាតុកររាប់សិបនាក់ដែលព្យាយាមធ្វើដំណើរទៅកាន់ទីលាន Taksim ក្នុងទីក្រុងអ៊ីស្តង់ប៊ុលសម្រាប់ការធ្វើបាតុកម្មនៅដើមខែឧសភា ប្រឆាំងនឹងវិបត្តិសេដ្ឋកិច្ចដែលបង្កឡើងដោយអតិផរណាឡើងជាខ្លាំងនៅក្នុងប្រទេសតួកគី។

បើតាមមន្រ្តីការិយាល័យរបស់អភិបាលក្រុងអ៊ីស្តង់ប៊ុលបានអនុញ្ញាតឱ្យមានការប្រារព្ធទិវាឧសភាប្រារព្ធឡើងនៅក្នុងស្រុកមួយផ្សេងទៀតដោយស្របច្បាប់ ហើយបានចាត់ទុកការជួបជុំគ្នានៅគ្រប់ទីតាំងផ្សេងទៀតថាគ្មានការអនុញ្ញាត និងខុសច្បាប់ ដោប៉ូលីសបានបន្តចាប់ខ្លួនវ៉ូងបាតុករជាច្រើននាក់ដែលចេញបាតុកម្មជុំវិញការប្រែប្រួលនៃតម្លៃទំនិញក្នុងស្រុក។

ដោយឡែកអ្នកកាសែត Reuters ម្នាក់បានឃើញប៉ូលីសកំពុងវាយតប់ជាមួយបាតុករ និងដាក់ខ្នោះដៃ ដែលរូបភាពទាំងនោះត្រូវបានបង្ហាញតាមកញ្ចក់ទូរទស្សន៍ក្នុងស្រុក។ ទីភ្នាក់ងារព័ត៌មាន Demiroren បានរាយការណ៍ថា ប៉ូលីសក៏បានឃាត់ខ្លួនមនុស្សចំនួន ៣០ នាក់នៅកណ្តាលទីក្រុង Besiktas និង ២២ នាក់ផ្សេងទៀតនៅក្នុងស្រុក Sisli ។

ជាមួយគ្នានេះដែរ សេចក្តីថ្លែងការណ៍មួយពីការិយាល័យអភិបាលក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃអាទិត្យបាននិយាយថាអ្នកតវ៉ាចំនួន ១៦៤ នាក់ត្រូវបានឃុំខ្លួននៅទូទាំងទីក្រុងពីបទ "ប៉ុនប៉ងធ្វើបាតុកម្មខុសច្បាប់"។

ទន្ទឹមនឹងនេះ ប្រធានសហភាពសហជីពការងារទួរគី (Turk-Is) លោក Ergun Atalay បាននិយាយនៅ នៅទីលាន Taksim និងទាមទារឱ្យមានការកែសម្រួលប្រាក់ឈ្នួលអប្បបរមាប្រចាំខែថា "បញ្ហាចម្បងរបស់យើងនៅក្នុងឆ្នាំនេះត្រូវតែដោះស្រាយឲ្យបានជូនប្រជាពលរដ្ឋ" ។ លោកបន្តថា អត្រាអតិផរណាគួរតែត្រូវបានបន្ថែមទៅប្រាក់ឈ្នួលជារៀងរាល់ខែជូនពលរដ្ឋតួកគី" ។

គួរបញ្ជាក់ថាការហែក្បួនដឹកនាំដោយកម្មករ និងសហជីព ត្រូវបានធ្វើឡើងនៅថ្ងៃទី ១ ឧសភា ជារៀងរាល់ឆ្នាំ ដែលជាផ្នែកនៃទិវាពលកម្មអន្តរជាតិ នៅក្នុងប្រទេសជាច្រើនក្នុងសកលោក។ ការស្ទង់មតិរបស់កាសែត Reuters បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា អត្រាអតិផរណាប្រចាំឆ្នាំរបស់ប្រទេសតួកគីត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៦៨% នៅក្នុងខែមេសា ដែលជំរុញឱ្យខ្ពស់ជាងពីមុនឆ្ងាយដោយសារតែជម្លោះរុស្ស៊ី-អ៊ុយក្រែន និងការកើនឡើងតម្លៃទំនិញ ដោយបានស្រកចុះបន្តិចនៅចុងឆ្នាំនេះ ដែលរហូតដល់បង្ខំចិត្តឲ្យក្រុមបាតុករចេញបាតុកម្មជុំវិញការឡើងថ្លៃនៃទំនិញក្នុងប្រទេសតួកគី៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង