Yearendyearend1140x150

រដ្ឋមន្ត្រីក្រសួងអប់រំគាំទ្រសាកលវិទ្យាល័យខេមតិចលើការបង្រៀនជំនាញ«ស្ទែម»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា នៅថ្ងៃទី ២ ឧសភានេះ បានថ្លែងពីការគាំទ្រយ៉ាងពេញទំហំចំពោះសាកលវិទ្យាល័យខេមតិច ក្នុងការជំរុញឱ្យនិស្សិតផ្តោតសិក្សាលើជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា ហៅថា ស្ទែម។ការគាំទ្រនេះ ធ្វើឡើងក្នុងជំនួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំសាកលវិទ្យាល័យខេមតិចដឹងនាំដោយលោកបណ្ឌិត ឃៀង សុធី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមតិច។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានគូសបញ្ជាក់ថា ក្រសួងអប់រំ គាំទ្រយ៉ាងពេញទំហំ ចំពោះសាកលវិទ្យាល័យខេមតិចក្នុងការជំរុញឱ្យនិស្សិតផ្តោតសិក្សាលើជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា។គាំទ្រដោយឯកឧត្តមបណ្ឌិតសភាចារ្យពន្យល់ថា ដោយសារទិសដៅរបស់សាកលវិទ្យាល័យខេមតិច ស៊ីគ្នាជាមួយគោលនយោបាយរបស់ក្រសួងអប់រំ ក្នុងការជំរុញឱ្យសិស្សានុសិស្សនៅកម្ពុជា ចាប់យកជំនាញ«ស្ទែម» ដើម្បីបំពេញតម្រូវការទីផ្សារការងារនៅកម្ពុជាបច្ចុប្បន្ន។

បើតាមរដ្ឋមន្ត្រីក្រសួងអប់រំ បច្ចុប្បន្ននេះនិស្សិតកម្ពុជាមួយចំនួនធំមិនសូវចាប់អារម្មណ៍សិក្សាជំនាញស្ទែមនោះទេ ហើយការមិនចាប់អារម្មណ៍នេះជាហេតុនាំឱ្យប្រទេសកម្ពុជាជួបនូវបញ្ហាប្រឈមមួយចំនួនដូចជា៖ កង្វះខាតកម្លាំងជំនាញលើវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង វិស្វកម្មជាដើម។

លោកបណ្ឌិត ឃៀង សុធី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមតិច បានដឹកនាំក្រុមការងារចូលជួបសម្តែងការគួរសមជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ក្នុងគោលបំណងប្រាប់រដ្ឋមន្ត្រីពីគោលដៅរបស់សាកលវិទ្យាល័យ និង អ្វីៗដែលសាកលវិទ្យាល័យខេមតិចមាន។

លោកបណ្ឌិត ឃៀង សុធី ត្រូវសហប្រតិបត្តិការជាមួយវិស័យឯកជន ដើម្បីទទួលបាននូវចំណេះដឹង និង បទពិសោធន៍ពីក្រុមហ៊ុនឯកជន និង លើកទឹកចិត្តឱ្យសហការជាមួយសាកលវិទ្យាល័យនានាទាំងនៅក្នុងតំបន់ និងក្រៅតំបន់ ហើយរដ្ឋមន្ត្រីក្រសួងអប់រំក៏បានជំរុញការរៀនដោយឯករាជ្យ រៀនតាមបែបគម្រោង និង សហគ្រិនភាព។

គួរបញ្ជាក់ថា សាកលវិទ្យាល័យខេមតិច ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតបើកដំណើរការជាផ្លូវការនៅ ខែមីនា ឆ្នាំ២០២១ ក្នុងគោលបំណងបណ្តុះទេពកោសល្យវិជ្ជាជីវៈដល់យុវជនកម្ពុជា លើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និង លើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង