Yearendyearend1140x150

មេដឹកនាំជប៉ុនថាទំនាក់ទំនងរបស់ជប៉ុនជាមួយវៀតណាមរឹងមាំដូចដែកថែប

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh (ស្តាំ) និងនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida (ឆ្វេង) មុនពេលកិច្ចចរចានៅថ្ងៃទី ១ ឧសភា ឆ្នាំ ២០២២

ហូជីមិញ៖ នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh និងសមភាគីជប៉ុនដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម លោក Fumio Kishida បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។ កិច្ចពិភាក្សារបស់មេដឹកនាំទាំងពីបានធ្វើឡើងកាលពីថ្ងៃអាទិត្យបន្ទាប់ពីពិធីស្វាគមន៍សម្រាប់លោក Kishidaនៅវិមានប្រធានាធិបតីក្នុងទីក្រុងហាណូយ។ បន្ទាប់ពីពិធីនោះ គេបានឃើញកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន ២២ ដែលភាគីទាំងពីរបានចុះហត្ថលេខា។

នៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចចរចា លោក Kishida ដែលបានបំពេញទស្សនកិច្ចនៅវៀតណាម បានសម្តែងនូវសេចក្តីរីករាយដែលបានមកបំពេញទស្សនកិច្ចនៅវៀតណាមជាលើកដំបូងក្នុងនាមជានាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន។ បន្ទាប់ពីបម្រើការអស់រយៈពេលជាច្រើនឆ្នាំជាអគ្គលេខាធិការនៃសហភាពសភាមិត្តភាពជប៉ុន-វៀតណាម លោកបានមានប្រសាសន៍ថា លោក “មានទំនាក់ទំនងជាមួយវៀតណាមយ៉ាងប្រើសើរ”។

ជាមួយគ្នានេះដែរ លោកបាននិយាយថា ប្រទេសទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីសម្រេចបាននូវការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយ កូវីដ១៩ លើវិស័យដូចជា ការធ្វើពិធកម្មសង្វាក់ផ្គត់ផ្គង់ ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរធនធានមនុស្ស និងការផ្លាស់ប្តូរថាមពលដោយវៀតណាម។ លោកបាននិយាយថា ប្រទេសជប៉ុននឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយវៀតណាម ដើម្បីបញ្ចប់ក្នុងពេលឆាប់ៗនេះនូវរថភ្លើងក្រោមដី 1 (Ben Thanh - Suoi Tien) របស់ទីក្រុងហូជីមិញ និងពង្រីកទំនាក់ទំនងផ្នែកការពារជាតិ និងសន្តិសុខ រួមទាំងសន្តិសុខតាមអ៊ីនធឺណិតផងដែរ។

ដោយឡែកមេដឹកនាំវៀតណាមលោក Chinh បាននិយាយថា ភាគីទាំងពីរបានឯកភាពគ្នាលើទិសដៅ និងវិធានការជាក់លាក់ ដើម្បីយកទំនាក់ទំនងសហប្រតិបត្តិការជាយុទ្ធសាស្ត្រឡើងដល់កម្រិតថ្មីមួយរវាងវៀតណាម នឹងជប៉ុន។ លោកបន្ត និយាយអំពីសមុទ្រខាងកើត ដែលអន្តរជាតិស្គាល់ថាជាសមុទ្រចិនខាងត្បូង មេដឹកនាំទាំងពីរបានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់អនុវត្តការអត់ធ្មត់ មិនប្រើ ឬគម្រាមប្រើប្រាស់កម្លាំង គោរពតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។ អនុវត្តយ៉ាងពេញលេញនូវសេចក្តីថ្លែងការណ៍របស់ភាគីនៅសមុទ្រខាងកើត រក្សានិងលើកកំពស់បរិយាកាសអំណោយផលសម្រាប់ការចរចា និងសម្រេចបាននូវក្រមប្រតិបត្តិជាក់ស្តែង និងមានប្រសិទ្ធភាពនៅសមុទ្រខាងកើត។ ដោយសំដៅទៅលើស្ថានភាពអ៊ុយក្រែន មេដឹកនាំទាំងពីរបាននិយាយថា ពួកគេគោរពគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយភាគីពាក់ព័ន្ធមិនគួរប្រើ ឬគំរាមកំហែងប្រើប្រាស់កម្លាំងក្នុងទំនាក់ទំនងអន្តរជាតិឡើយ។ លោក Chinh បាននិយាយថា វៀតណាមបានបង្ហាញពីទស្សនៈដ៏ទូលំទូលាយរបស់ខ្លួនអំពីស្ថានភាពនៅអ៊ុយក្រែន និងបានផ្តល់ជំនួយចំនួន៥០០,០០០ ដុល្លារដល់ប្រទេសនេះ តាមរយៈអង្គការមនុស្សធម៌អន្តរជាតិ។

ទន្ទឹមនឹងនេះ មេដឹកនាំជប៉ុនលោក Kishida បានកោតសរសើរចំពោះការសម្រេចចិត្តរបស់វៀតណាមក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់អ៊ុយក្រែន ខណៈដែលវៀតណាមនិងជប៉ុនដែលបានបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ១៩៧៣ មានទំនាក់ទំនងដៃគូយុទ្ធសាស្ត្រតាំងពីឆ្នាំ២០១៤។

គួរបញ្ជាក់ថា ប្រទេសជប៉ុនគឺជាអ្នកផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការដ៏ធំបំផុតរបស់វៀតណាម ដែលជាទីផ្សារទេសចរណ៍ធំជាងគេទីបី និងជាដៃគូពាណិជ្ជកម្មធំជាងគេទីបួន។ ពាណិជ្ជកម្មទ្វេភាគីកាលពីឆ្នាំមុនមានតម្លៃ ២៤,៧ ពាន់លានដុល្លារ ហើយជប៉ុនបានវិនិយោគ ៦៤,៤ ពាន់លានដុល្លារនៅវៀតណាម ដែលស្ថិតនៅលំដាប់ទី ៣ បន្ទាប់ពីកូរ៉េខាងត្បូង និងសិង្ហបុរី។ ដោយវៀតណាមបង្កើតបានចំនួនជនបរទេសដ៏ធំបំផុតនៅក្នុងប្រទេសជប៉ុនដែលមានជាង ៥៤០,០០០នាក់។ ក្រៅពីនេះ មាននិស្សិតវៀតណាមជាង ៥១ ០០០នាក់នៅជប៉ុន ដែលជាក្រុមធំទីពីរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង