Cc time
Cct850x100 1
Itt 0  web banner

ច្រករបៀងមនុស្សធម៌បន្តបើក ខណៈការបាញ់ប្រហារនៅរោងចក្រ Azovstal នៅតែបន្ត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ច្រករបៀងមនុស្សធម៌បន្តបើក ខណៈការបាញ់ប្រហារនៅរោងចក្រ Azovstal នៅតែបន្ត ប្រភពរូប៖​ ស៊ីស៊ីធីវី

អ៊ុយក្រែន៖ ប្រតិបត្តិការជំនួយមនុស្សធម៌បានដំណើរការ ខណៈដែលការបាញ់ប្រហារនៅតែត្រូវបានគេឮនៅក្នុងរោងចក្រ Azovstal ក្នុងទីក្រុង Mariupol កាលពីថ្ងៃព្រហស្បតិ៍ ហើយក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ខ្លួនបានបើកច្រករបៀងមនុស្សធម៌ ដើម្បីអនុញ្ញាតឱ្យជនស៊ីវិលចាកចេញពីរោងចក្រ។

ការពិគ្រោះយោបល់នៅតែដំណើរការរវាងគណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែនដើម្បីធ្វើការចរចាសន្តិភាព។ រថយន្តត្រូវបានគេឃើញបើកចូល និងចេញពីតំបន់ជុំវិញរោងចក្រកាលពីថ្ងៃព្រហស្បតិ៍។

ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Mykhailo Podolyak បាននិយាយកាលពីថ្ងៃពុធថា គ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានឈានដល់ក្នុងកិច្ចប្រជុំរវាងប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky និងសមភាគីរុស្ស៊ី លោក Vladimir Putin នោះទេ។

នៅព្រឹកថ្ងៃពុធ រដ្ឋមន្ត្រីការពារជាតិតួកគី Hulusi Akar បាននិយាយថា ប្រទេសតួកគីសង្ឃឹមថា ជំនួបរវាងលោក Zelensky និងលោក Putin នឹងប្រព្រឹត្តទៅនៅប៉ុន្មានថ្ងៃខាងមុខ នេះបើយោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ៕

Khcct banner

អត្ថបទទាក់ទង