Yearendyearend1140x150

ជើងហោះហើរកម្ពុជាធ្លាក់ចុះ៩៨%នៅពាក់កណ្តាលខែឧសភា ឆ្នាំ២០២០

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា

ភ្នំពេញ៖ នៅពាក់កណ្តាលខែឧសភា ឆ្នាំ២០២០ ជើងហោះហើរកម្ពុជាបានធ្លាក់ចុះ៩៨% បើធៀបទៅនឹងឆ្នាំ២០១៩។ ការធ្លាក់ចុះនេះគឺដោយសារតែបញ្ហាកូវីដ១៩ ដែលបណ្តាលឱ្យជើងហោះហើរនៅតាមបណ្តាប្រទេសនានាបានបិទ ជាហេតុធ្វើឱ្យពុំមានការហោះហើរមកកម្ពុជា។លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា ថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅព្រឹកថ្ងៃច័ន្ទ ទី២៥ ខែឧសភា។

លោក ស៊ិន ចាន់សេរីវុត្ថា បានគូសបញ្ជាក់ថា មកទល់ពេលបច្ចុប្បន្ននេះ ជើងហោះហើររបស់កម្ពុជាមានការធ្លាក់ចុះ៩៨% បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩។ ក៏ប៉ុន្តែអាកាសចរណ៍ស៊ីវិលកម្ពុជាបានរំពឹងថា នៅដើមខែកក្កដាខាងមុខនេះនឹងមានការកើនឡើងនូវជើងហោះហើរចំនួន៤០%វិញ។

ចំពោះ វិធានការណ៍ចំពោះការហោះហើរនៅតាមបណ្តាប្រទេសនានាគឺមានភាពតឹងតែង ដោយឡែកកម្ពុជាគឺមានតុល្យភាពនៃការហោះហើរ ជារួមកម្ពុជាពុំបានបិទជើងហោះហើរទេ ហើយបច្ចុប្បន្នកម្ពុជាមានជើងហោះហើរតែ២%ប៉ុណ្ណោះ ដែលជាចំនួនដ៏តិចបំផុត។ នេះបើតាមប្រសាសន៍លោក ស៊ិន ចានិសេរីវុត្ថា។

គួរបញ្ជាក់ដែរថា រដ្ឋាភិបាលបានសម្រេចបើកឲ្យភ្ញៀវមកពីប្រទេសចំនួន៦ចូលមកកម្ពុជាបានវិញមានដូចជា អាមេរិក អេស្ប៉ាញ អ៊ីតាលី បារាំង អាឡឺម៉ង់ និងអ៊ីរ៉ង់។ សម្រាប់អ្នកដំណើរជាជនបរទេស គឺត្រូវមានឯកសារធានារ៉ាប់រងសុខភាពដែលមានទឹកប្រាក់យ៉ាងតិច៥ម៉ឺនដុល្លារក្នុងអំឡុងពេលស្នាក់នៅកម្ពុជា ហើយត្រូវគោរពតាមវិធានការផ្សេងៗរបស់រដ្ឋាភិបាលកម្ពុជា។ លើសពីនេះ ពេលមកដល់កម្ពុជា ទាំងអ្នកដំណើរជនជាតិខ្មែរនិងបរទេស នឹងត្រូវបញ្ជូនទៅធ្វើតេស្តរកមេរោគកូវីដ១៩ ហើយត្រូវរង់ចាំទទួលលទ្ធផលនៅមន្ទីរពិសោធន៍ប៉ាស្ទ័រ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ជើងហោះហើរ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង