Yearendyearend1140x150

ស្ពានអាកាសថ្មើរជើងសន្ធរម៉ុកត្រៀមបើកប្រើប្រាស់នៅពេលឆាប់ៗនេះ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ស្ពានអាកាសថ្មើរ ជើងសន្ធរម៉ុក ស្ថិតក្នុងខណ្ឌ ទួលគោក បានបញ្ចប់ការ សាងសង់រួចរាល់ ដែលគ្រោង បើកឱ្យប្រើប្រាស់នៅពេលឆាប់ៗនេះ ដើម្បីទុកឱ្យបងប្អូនប្រជាពលរដ្ឋ ពិសេសប្អូនៗ កូនក្មួយសិស្សានុសិស្សបានដើរឆ្លងកាត់ ដែលអាចកាត់ បន្ថយបាននូវគ្រោះថ្នាក់ចរាចរណ៍។

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៨ខែមេសានេះថា ស្ពានអាកាសថ្មើរជើងសន្ធរម៉ុកនេះ ជាសមិទ្ធផលថ្មីមួយទៀតរបស់ ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិ បាលរាជធានីភ្នំពេញ ។ ការដ្ឋាននេះស្ថាបនាបានរួច រាល់១០០%ហើយ គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់នៅ ពេលដ៏ខ្លីខាងមុខនេះ ក្រោមអធិបតីភាពឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីទុកឱ្យបងប្អូនប្រជាពលរដ្ឋ ពិសេសប្អូនៗ កូនក្មួយសិស្សានុសិស្សបានដើរឆ្លងកាត់ ព្រោះថា ស្ពានអាកាសថ្មើរជើងមួយនេះបានរំលងលើមហាវិថីធំៗ២ខ្សែនិងនៅលើចំណុចប្រសព្វផ្លូវបែកជា៤ ដែលត្រូវមានអ្នកដើរឆ្លងកាត់ច្រើន។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ រាជធានីភ្នំពេញមាន ស្ពានអាកាសថ្មើរ ជើង ចំនួន៤កន្លែងហើយ ក្នុងនោះរួមមាន នៅតំបន់ជម្ពូវ័ន្ត ខណ្ឌពោធិ៍សែនជ័យ មានចំនួន២កន្លែង និងនៅតំបន់ ភ្លើងស្តុបនាងគង្ហីង មានចំនួន ១ កន្លែង និងនៅផ្សារដើមគរមានមួយកន្លែងទៀត ដែលបានបើកសម្ពោធដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការកាលពីខែចុងកក្កដាឆ្នាំ២០២០កន្លងមកនេះ ក្រោមវត្តមានឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង