Cc time
Cct850x100 1
Itt 0  web banner

ទំនិញឆ្លងកាត់កំពង់ផែស្វយ័តកើនឡើង១៩ភាគរយក្នុងរយៈពេល៣ខែដើមឆ្នាំ ២០២២

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ការដឹកជញ្ជូននៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនាពេលកន្លងទៅ

ព្រះសីហនុ៖ បើតាមរបាយការណ៍របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅក្នុងរយៈពេល៣ខែដើមឆ្នាំ ២០២២ កំពង់ផែស្វយ័តក្រុងព្រះសីហនុមានទំនិញឆ្លងកាត់កើនឡើងចំនួន១៩ភាគរយ បើធៀបនឹង៣ខែដើមឆ្នាំ២០២១។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២។

នៅក្នុងឱកាសពិភាក្សាការងាររវាង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជាមួយសមាគមជប៉ុនកម្ពុជា ឯកឧត្តម គួច ចំរើន បានបញ្ជាក់បន្ថែមថា រដ្ឋាភិបាលជប៉ុនបានជួយគាំទ្រក្នុងការកសាងពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុកន្លងមកអាចឱ្យនាវាដែលមានជំរៅទឹក៩.៥០ម៉ែត្រចូលចត ហើយនៅឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានសមត្ថភាពអាចឱ្យនាវាដែលមានជំរៅទឹក១៣.៥០ម៉ែត្រចូលចតបាន ដែលធ្វើឱ្យខេត្តព្រះសីហនុមានលទ្ធភាពក្រកួតប្រជែងតម្លៃដឹកជញ្ជូនតាមផ្លូវទឹក។

ឯកឧត្តមបន្តថា តាមរយៈនៃការធ្វើទស្សនកិច្ចនេះ សង្ឃឹមថា គណ:ប្រតិភូនឹងជួយផ្សព្វផ្សាយពីសក្តានុពលរបស់ខេត្តព្រះសីហនុ ទៅកាន់ប្រជាពលរដ្ឋជប៉ុន និងអ្នកវិនិយោគជប៉ុនឱ្យមានការចាប់អារម្មណ៍មកទេសចរណ៍ និងធ្វើការវិនិយោគនៅខេត្តព្រះសីហនុកាន់តែច្រើនឡើង។

ជាមួយគ្នានេះ ឯកឧត្តម Fumiaki Takahashi ប្រធានសមាគមជប៉ុន-កម្ពុជា ក៏បានធ្វើសិក្ខាសាលាចាប់ដៃគូរវិនិយោគរវាងជប៉ុន-កម្ពុជា បានចំនួន៤លើក ១.ក្រុមហ៊ុនដៃគូរ ២.ប្រធានធនាគារអេស៊ីលីដា ៣.សហគ្រិនវ័យក្មេងកម្ពុជា និង៤.ជួបកម្មសិក្សាការីរៀននៅប្រទេសជប៉ុន ជាអ្នកគ្រប់គ្រងវ័យក្មេងកម្ពុជា។

ក្នុងឱកាសនោះគណ:ប្រតិភូជប៉ុន ក៏បានបង្ហាញពីគោលបំណងក្នុងការបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រគ្រឿងសម្អាងនៅខេត្តព្រះសីហនុ ព្រោះខាងជប៉ុនមានបច្ចេកទេស ចំណែកកម្ពុជាមានវត្ថុធាតុដើម(សូតមាស)យកមកកែច្នៃធ្វើគ្រឿងសំអាង និងសាប៊ូ ដែលជាផលិតផលដែលកំពុងពេញនិយម៕

Khcct banner

អត្ថបទទាក់ទង