Yearendyearend1140x150

ការសិក្សាស្រាវជ្រាវ៖«៤០%នៃអ្នកឆ្លងកូវីដ១៩ ទោះបីជាហើយក៏នៅមានអាការៈឆាប់ហត់»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ជប៉ុន៖ ទស្សនាវដ្ដីជប៉ុន "AERA" បានរាយការណ៍ថា ទោះបីជាវីរុសបំប្លែង អូមីក្រុង (Omicron) មិនធ្ងន់ធ្ងរក៏ដោយ ក៏ចំនួនមនុស្សដែលទទួលរងប៉ះពាល់ពីផលវិបាកនៃជំងឺកំពុងកើនឡើង។ ទោះបីជារោគសញ្ញាមានលក្ខណៈធូរស្រាល បន្ទាប់ពីការធ្វើរោគវិនិច្ឆ័យក៏ដោយ ក៏ពួកគេនៅតែអាចមានបញ្ហាមួយចំនួន ក្នុងនោះផលវិបាកនៃជំងឺដែលគេចាប់អារម្មណ៍ខ្លាំងបំផុតគឺ "ការអស់កម្លាំង"។

អ្នកជំនាញព្រមានថា «បន្ទាប់ពីពិនិត្យរកឃើញថាមានជំងឺកូវីដ១៩ សូមកុំបង្ខំខ្លួនឯងឱ្យធ្វើការងារដែលប្រើកំលាំងខ្លាំង បើមិនដូច្នេះទេវាអាចនាំមានផលវិបាកដ៏គ្រោះថ្នាក់»។ សេចក្តីរាយការណ៍បានបង្ហាញថា ពី ១០ ទៅ ៣០ ភាគរយនៃអ្នកជំងឺដែលត្រូវបានគេរកឃើញ បានរងផលប៉ះពាល់នៃជំងឺ។

យោងតាមឯកសារដែលបានចេញផ្សាយនៅទីក្រុងតូក្យូបានបង្ហាញថា បញ្ជរពិគ្រោះយោបល់ពីផលប៉ះពាល់នៃជំងឺកូវីដ១៩ បើកដោយមន្ទីរពេទ្យTokyo Metropolitan Matsuzawa និងមន្ទីរពេទ្យសហគមន៍ មានកំណត់ត្រាពិគ្រោះយោបល់ចំនួន ៩១៤ ករណីនៅក្នុងខែមីនា ដែលលើសខ្លាំងពីការពិគ្រោះយោបល់នៅក្នុងខែកុម្ភៈ ចំនួន ៦២៧ ករណី។

ទាក់ទងនឹងប្រភេទអាយុមាន ២៨% នៃអ្នកជំងឺគឺក្នុងវ័យ ៣០ឆ្នាំ, ជាង ២៥% ក្នុងវ័យ ២០ឆ្នាំ, ជាង ២៥% ក្នុងវ័យ ៤០ឆ្នាំ, ជាង ៩% ក្នុងវ័យ ១៩ ឆ្នាំចុះក្រោម, ៩% ក្នុងវ័យ៥០ ឆ្នាំជាង ហើយក្នុងនោះ៦៤% ជាស្ត្រី ហើយបុរសមាន ៣៦% ។

យោងតាមទិន្នន័យចុងក្រោយបំផុត ដែលចេញផ្សាយដោយក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពរបស់ប្រទេសជប៉ុនបានបង្ហាញថា អ្នកជំងឺកូវីដ១៩ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យមាន១០% បន្ទាប់ពីបានចេញពីមន្ទីរពេទ្យរយៈពេល១ឆ្នាំក្រោយនៅតែមានរោគសញ្ញាមិនទាន់បាត់។

លោក Koichi Hirabata ដែលជាអ្នកឯកទេសក្នុងការព្យាបាលអ្នករងផលប៉ះពាល់នៃជំងឺកូវីដ១៩បាននិយាយថា អ្វីដែលគួរអោយកត់សំគាល់បំផុតនៃផលវិបាកនៃជំងឺ គឺការអស់កម្លាំង។ ចំពោះអ្នកជំងឺដែលមានការហត់នឿយនេះ ផលវិបាកនៃជំងឺកាន់តែអាក្រក់ទៅៗ។ រោគសញ្ញាPEM (post exertional malaise) សំដៅទៅលើការអស់កម្លាំងក្រោយពេលធ្វើពលកម្ម។

លោក Koichi Hirabata បាននិយាយថា ៤០ ភាគរយនៃអ្នកជំងឺរបស់គាត់មានរោគសញ្ញានេះ។ ប្រសិនបើមានរោគសញ្ញាPEM ចាំបាច់ត្រូវតែព្យាយាមមិនឱ្យរាងកាយរបស់អ្នកនឿយហត់ និងជៀសវាងសកម្មភាពដែលអាចនាំឱ្យអស់កម្លាំង។ ប៉ុន្តែអ្នកជំងឺស្ទើរតែជាមនុស្សវ័យកណ្តាលក្នុងវ័យ ៣០ ឆ្នាំជាង និង ៤០ ឆ្នាំជាង ទោះបីជាពួកគាត់មានអារម្មណ៍នឿយហត់ក៏ដោយ ពួកគាត់នឹងព្យាយាមទប់ ហើយស្ថានភាពនឹងកាន់តែអាក្រក់ទៅៗ។មនុស្សមួយចំនួនថែមទាំងត្រូវដេកសម្រាកព្យាបាលនៅលើគ្រែ ហើយអ្នកជំងឺដែលមានរោគសញ្ញា PEM ក៏អាចពាក់ព័ន្ធនឹងជំងឺរលាកខួរក្បាលអាឡែកហ្គីល (Myalgic encephalomyelitis)ឬ ជំងឺChronic Fatigue Syndrome (MEឬCFS)ផងដែរ។

យោងតាមសេចក្តីរាយការណ៍បាននិយាយថា ជំងឺ MEឫCFS អាចបណ្តាលឱ្យមានការអស់កម្លាំងពេញទាំងខ្លួនយ៉ាងធ្ងន់ធ្ងរ ការផ្តោតអារម្មណ៍ទាប និងអ័ព្ទខួរក្បាលជាដើម ដោយមិនអាចទៅសាលារៀន ឬធ្វើការបាន និងប៉ះពាល់ដល់សុខភាពប្រចាំថ្ងៃ។

រដ្ឋមន្ត្រី Takashi Yamamura នៃមជ្ឈមណ្ឌលស្រាវជ្រាវជាតិនៃចិត្តសាស្ត្រ និងសរសៃប្រសាទនៅប្រទេសជប៉ុនបានចង្អុលបង្ហាញថាជំងឺMEឫCFS គឺជាជំងឺដែលបណ្តាលមកពីប្រតិកម្មនៃប្រព័ន្ធភាពស៊ាំ វាច្រើនកើតមានចំពោះមនុស្សវ័យកណ្តាលក្នុងអាយុ ៣០ ឆ្នាំ ដល់ ៤០ ឆ្នាំ ហើយអ្នកជំងឺជាច្រើនមានរោគសញ្ញាបន្ទាប់ពីឆ្លងជំងឺកូវីដ១៩។

លោក Akihito Yokoyama សាស្ត្រាចារ្យនៅសកលវិទ្យាល័យKochi ក៏បានព្រមានផងដែរថា បើទោះបីជាឆ្លងអូមីក្រុងមិនងាយគ្រោះថ្នាក់ដល់ជីវិតក្តី តែវាធ្វើអោយយើងមានផលវិបាកទៅថ្ងៃក្រោយ ដូច្នេះការការពារកុំអោយឆ្លងគឺមានសារៈសំខាន់ខ្លាំងណាស់ ហើយគាត់ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យការពារឱ្យបានហ្មត់ចត់ និងចាក់វ៉ាក់សាំង៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង