Cc time
Cct850x100 1
Itt 0  web banner

លោក ច្រឹក សុខ នីម៖ តម្រូវការខុនដូនៅកម្ពុជាកាន់តែកើនឡើងជាលំដាប់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា 

ភ្នំពេញ៖ តម្រូវការនៃការប្រើប្រាស់ ឬវិនិយោគទុនលើវិស័យខុនដូនៅកម្ពុជា កាន់តែមានភាពរីកចម្រើន និងកើនឡើងជាលំបាប់ ដោយសារស្ថានភាពកូវីដនៅកម្ពុជាផ្តើមមានភាពធូរស្រាលកាន់តែខ្លាំងដែលជាកត្តាមួយក្នុងការទាក់ទាញវិនិយោគិនបរទេស ហើយយុវវ័យកម្ពុជាជំនាន់ក្រោយក៏ផ្តើមមានភាពស៊ាំ និងមានទំនោរចង់រស់នៅក្នុងខុនដូ ព្រោះខុនដូបានផ្តល់ផាសុខភាព ភាពទាន់សម័យ ចំណេញពេលវេលាក្នុងការវិនិយោគលើវិស័យអចលនទ្រព្យជាដើម។ នេះជាការលើកឡើងរបស់លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុ។

លោក ច្រឹក សុខនីម បានប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា បច្ចុប្បន្ននេះ ស្ថានភាពកូវីដ-១៩នៅកម្ពុជាកាន់តែភាពល្អប្រសើរ ដូចនេះស្ថានភាពនៃការវិនិយោគលើវិស័យខុនដូក៏ផ្តើមមានដំណើរការឡើងវិញបន្តិចម្តងៗ ជាពិសេសក្រុមការងារលើវិស័យនេះក៏បានកំពុងតែមមាញឹកក្នុងការធ្វើការងារជាមួយវិនិយោគិនក្នុងស្រុក។ លោកសង្កេតឃើញថា ផ្នែកខ្លះនៃវិស័យនេះក៏ចាប់ផ្តើមមានវិនិយោគិនបរទេសផ្តើមបញ្ជូនតំណាងមកម្ពុជាក្នុងគោលបំណងវិនិយោគលើវិស័យខុនដូនៅកម្ពុជា។

លោកបន្ថែមថា ក្នុងនាមលោកជាប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកសង្កេតឃើញថា តម្រូវការនៃការប្រើប្រាស់ខុនដូនៅកម្ពុជាកាន់តែបន្តដំណើរទៅមុខជាលំដាប់ ហើយតម្លៃក៏មិនមានការធ្លាក់ថ្លៃខ្លាំង ឬឡើងថ្លៃហួសកម្រិតនោះដែរ។ ចំពោះស្ថានភាពនៃការសាងសង់គឺនៅតែមានឧបសគ្គតិចតួច ហើយក៏មិនមានការប្រែប្រួលច្រើននោះដែរ ប៉ុន្តែលោកសង្ឃឹមថានៅដំណាច់ឆ្នាំ២០២២នេះ អាចនឹងមានការប្រែប្រួលច្រើន។ នេះជាការលើកឡើរបស់លោក ច្រឹក សុខនីម។

លោកបញ្ជាក់ថា ចំពោះចរន្តទិញលក់វិស័យខុនដូនៅកន្លែងដែលមានសក្តានុពល គឺនៅតែមានការទិញលក់ជារឿយៗ ប៉ុន្តែការទិញលក់នេះនៅមានចំនួនតិចតួចនៅឡើយបើធៀបនឹងការទិញលក់ក្នុងវិស័យផ្ទះល្វែង និងអចលនទ្រព្យផ្សេងៗទៀត៕

រូបភាព៖ Realestate.com.kh


Khcct banner

អត្ថបទទាក់ទង