Yearendyearend1140x150

អង្គការផ្កាយសមុទ្រនឹងរៀបចំការរត់សប្បុរសធម៌ នៅថ្ងៃទី០១ឧសភា

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ អង្គការផ្កាយសមុទ្រកម្ពុជា នៅថ្ងៃអាទិត្យ ទី០១ ខែឧសភាខាងមុខនេះ បានសហការជាមួយនឹងសហព័ន្ធខ្មែរអត្តពលកម្ម នឹងរៀបចំព្រឹត្តិការណ៍រត់សប្បុរសធម៌ ISF Superhero Fun Run ដំបូងបង្អស់របស់ខ្លួន ដើម្បីរៃអង្កាសថវិកាដ៏ចាំបាច់សម្រាប់គាំទ្រដល់កម្មវិធី អប់រំរបស់អង្គការផ្កាយសមុទ្រកម្ពុជា និងផ្សព្វផ្សាយអំពីបេសកកម្ម និងការងាររបស់អង្គការផ្កាយសមុទ្រកម្ពុជា។

ព្រឹត្តិការណ៍រត់សប្បុរសធម៌មួយនេះបង្កើតឡើងក្នុងគោលបំណងរៃអង្កាសថវិកាដ៏ចាំបាច់សម្រាប់គាំទ្រដល់កម្មវិធី អប់រំរបស់អង្គការផ្កាយសមុទ្រកម្ពុជា និងផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយអំពីបេសកកម្ម និងការងាររបស់អង្គការ ផ្កាយសមុទ្រកម្ពុជាដល់សាធារណៈជនក្នុងប្រទេសកម្ពុជា ។

ការចុះឈ្មោះចូលរួមរត់ក្នុងព្រឹត្តិការណ៍នេះប្រព្រឹត្តទៅចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ មេសា ខាងមុខនេះ។ សូមចូលទៅបំពេញទម្រង់ក្នុងតំណភ្ជាប់នេះ ដើម្បីចុះឈ្មោះ៖ forms.gle/YXtzihXreLTCTQuA7 ។

គូសបញ្ជាក់ថា ព្រឹត្តិការណ៍រត់ដើម្បីរៃអង្កាសថវិកានេះនឹងប្រព្រឹត្តទៅនៅកោះដាច់ ទល់មុខវត្តអម្ពផល ហៅវត្ត ចុងកោះ ដែលស្ថិតក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដោយចែកជាពីរប្រភេទចម្ងាយ៖

 ៥ គីឡូម៉ែត្រ ចាប់ផ្តើមនៅម៉ោង ៧.៣០ នាទីព្រឹក សំបុត្រមានតម្លៃ ១០ ដុល្លារ

 ១០គីឡូម៉ែត្រ ចាប់ផ្តើមនៅម៉ោង ៧.៣០ នាទីព្រឹក សំបុត្រមានតម្លៃ ១៥ ដុល្លារ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង