Yearendyearend1140x150

ស្ត្រីចាស់ជាងគេលើលោកជនជាតិជប៉ុនស្លាប់ក្នុងអាយុ១១៩ឆ្នាំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
លោកយាយ Kane Tanaka

តូក្យូ៖ ស្ត្រីជនជាតិជប៉ុនម្នាក់ដែលទទួលស្គាល់ថាជាមនុស្សចាស់ជាងគេលើពិភពលោកបានស្លាប់នៅអាយុ ១១៩ឆ្នាំ។ លោកយាយ Kane Tanaka កើតនៅថ្ងៃទី ២ ខែមករា ឆ្នាំ ១៩០៣ នៅតំបន់ Fukuoka ភាគនិរតីនៃប្រទេសជប៉ុន ។Tanaka មានសុខភាពល្អរហូតមកដល់ពេលថ្មីៗនេះ ទើបទទួលបានដំណឹងពីមរណៈភាពរបស់លោកយាយ។

ក្នុងវ័យក្មេង តាណាកា បានបើកអាជីវកម្មផ្សេងៗរួមមានហាងគុយទាវ និងហាងនំបាយ។ នាងបានរៀបការជាមួយ Hideo Tanaka មួយសតវត្សមុនក្នុងឆ្នាំ ១៩២២ ដោយបង្កើតបានកូនបួននាក់ និងចិញ្ចឹមកូនទីប្រាំ។

ជាមួយគ្នានេះដែរ នៅពេលដែល Guinness World Records ទទួលស្គាល់នាងថាជាមនុស្សចាស់ជាងគេនៅរស់ក្នុងឆ្នាំ ២០១៩ នាងត្រូវបានគេសួរថាតើពេលវេលាណាដែលនាងសប្បាយចិត្តបំផុតក្នុងជីវិត។ ចម្លើយរបស់នាង ទម្លាប់ប្រចាំថ្ងៃរបស់នាងត្រូវបានពិពណ៌នានៅពេលនោះរួមមានការភ្ញាក់ពីគេងម៉ោង ៦ ព្រឹក ហើយពេលរសៀលបានចំណាយពេលសិក្សាគណិតវិទ្យា និងអនុវត្តការសរសេរអក្សរផ្ចង់។

យោងតាមទិន្នន័យរបស់ធនាគារពិភពលោក ប្រទេសជប៉ុនមានប្រជាជនវ័យចំណាស់ជាងគេបំផុតលើពិភពលោក ដែលមានប្រហែល ២៨ ភាគរយដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ។ មនុស្សចាស់បំផុតដែលធ្លាប់មានអាយុវែងជាងគេដែលត្រូវបានផ្ទៀងផ្ទាត់ដោយ Guinness គឺស្ត្រីជនជាតិបារាំង Jeanne Louise Calment ដែលបានទទួលមរណភាពក្នុងអាយុ ១២២ ឆ្នាំ ក្នុងឆ្នាំ ១៩៩៧ ។

គួរបញ្ជាក់ថា លោកយាយ Kane Tanaka កើតនៅថ្ងៃទី ២ ខែមករា ឆ្នាំ ១៩០៣ បានចែកថានក្នុងអាយុ ១១៩ឆ្នាំបន្ទាប់ពីសម្រាកព្យាបាលនៅមន្ទីពេទ្យអស់រយះពេល ១សប្តាហ៌។ លោកយាយ Kane Tanaka ស្លាប់ដោយសារជរាពាធ។យ៉ាងណាមិញលោកយាយ Kane Tanaka គឺជាស្រ្តីចំណាស់ជាងគេបំផុតលើលោកបន្ទាប់ពីលោកយាយ Jeanne Louise Calment ដែលបានចែកថានក្នុងអាយុ ១២២ឆ្នាំ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង