Yearendyearend1140x150

រដ្ឋអារ៉ាប់អំពាវនាវឲ្យសហគមន៍អន្តរជាតិធ្វើអន្តរាគមន៍ក្នុងការឈ្លានពានរបស់អ៊ីស្រាអែល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
រដ្ឋអារ៉ាប់អំពាវនាវឲ្យសហគមន៍អន្តរជាតិធ្វើអន្តរាគមន៍ក្នុងការឈ្លានពានរបស់អ៊ីស្រាអែល ប្រភពរូប៖ ស៊ីនហួរ

អារ៉ាប់៖ គណៈកម្មាធិការរដ្ឋមន្ត្រីអារ៉ាប់បានបើកកិច្ចប្រជុំបន្ទាន់មួយនៅរដ្ឋធានីអាម៉ាននៃប្រទេសហ្ស៊កដានីកាលពីថ្ងៃទី ២១ ដើម្បីថ្កោលទោសការឈ្លានពានរបស់អ៊ីស្រាអែលចំពោះវិហារអ៊ីស្លាម Al-Aqsa និងអំពាវនាវឱ្យសហគមន៍អន្តរជាតិចាត់វិធានការអន្តរាគមន៍ជាបន្ទាន់។

តំណាងមកពីប្រទេសហ្ស៊កដានី ទុយនីស៊ី អាល់ហ្សេរី អារ៉ាប៊ីសាអូឌីត ប៉ាឡេស្ទីន កាតា អេហ្ស៊ីប ម៉ារ៉ុក អារ៉ាប់រួម និងប្រទេសដទៃទៀត ព្រមទាំងអគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ លោក Gheit បានចូលរួមក្នុងកិច្ចប្រជុំនៅថ្ងៃនោះ និងពិភាក្សាអំពីស្ថានភាពនៅទីក្រុងហ្សេរូសាឡឹម និង វិហារអ៊ីស្លាម Al-Aqsa ។

គណៈកម្មាធិការរដ្ឋមន្ត្រីអារ៉ាប់ បានចេញសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចប្រជុំថ្កោលទោសការវាយប្រហាររបស់ប៉ូលិសអ៊ីស្រាអែលនាពេលថ្មីៗនេះទៅលើអ្នកគោរពបូជានៅវិហារ Al-Aqsa ។

ឧប្បត្តិហេតុកើតឡើងបន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងហឹង្សាជាច្រើនថ្ងៃនៅវិហារ Al-Aqsa និងការវាយប្រហារជាបន្តបន្ទាប់នៅអ៊ីស្រាអែលក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

បរិវេណនេះស្ថិតនៅក្នុងក្រុងហ្សេរូសាឡឹមខាងកើត ដែលត្រូវបានអ៊ីស្រាអែលកាន់កាប់តាំងពីឆ្នាំ ១៩៦៧ ដោយរដ្ឋជ្វីហ្វជាអ្នកទទួលខុសត្រូវសន្តិសុខនៅទីនោះ។ បរិវេណនេះ ត្រូវបានចាត់ទុកថាជាកន្លែងសក្ការៈបូជាបំផុតនៅក្នុងសាសនាយូដា ខណៈដែលវិហារឥស្លាម Al-Aqsa នៅភាគខាងត្បូងនៃអគារនេះ គឺជាកន្លែងសក្ការៈបំផុតទីបីនៅក្នុងសាសនាអ៊ីស្លាម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង