Cc time
Cct850x100 1
Itt 0  web banner

សិង្ហបុរីកាត់ទោសព្យួរកបុរសម៉ាឡេស៊ីម្នាក់ពីបទជួញដូរគ្រឿងញៀន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
សកម្មជន​ម្នាក់​កាន់​បដា​​ភ្លើង​ទៀន​ប្រឆាំង​នឹង​ការ​ប្រហារ​ជីវិត​លោក Nagaenthran K Dharmalingam នៅ​ខាង​ក្រៅ​ស្ថានទូត​សិង្ហបុរី​ក្នុង​ទីក្រុង Kuala Lumpur ថ្ងៃ​ទី ៨ ខែ​វិច្ឆិកា ឆ្នាំ ២០២១

សិង្ហបុរី៖ បុរសជនជាតិម៉ាឡេស៊ីមានជំងីសរសៃប្រសាទម្នាក់នឹងត្រូវព្យួរកក្នុងប្រទេសសិង្ហបុរីនៅសប្តាហ៍ក្រោយ បន្ទាប់ពីបណ្តឹងឧទ្ធរណ៍ចុងក្រោយពីបទជួយដូរគ្រឿងញៀន។

លោក Nagaenthran K Dharmalingam ត្រូវបានចាប់ខ្លួនក្នុងឆ្នាំ ២០០៩ ពីបទជួញដូរហេរ៉ូអ៊ីនចំនួនតិចតួចទៅក្នុងរដ្ឋទីក្រុង ដែលមានច្បាប់គ្រឿងញៀនដ៏តឹងរ៉ឹងបំផុតរបស់ពិភពលោក ហើយត្រូវបានកាត់ទោសប្រហារជីវិតនៅឆ្នាំបន្ទាប់។ ប៉ុន្តែផែនការព្យួរកគាត់បានបង្កឱ្យមានការរិះគន់យ៉ាងទូលំទូលាយ ដោយសារតែការព្រួយបារម្ភអំពីការពិការភាពបញ្ញារបស់គាត់ពោលគឺជំងឺសរសៃប្រសាទ។

យ៉ាងណាមិញបន្ទាប់ពីការតស៊ូផ្លូវច្បាប់អស់រយៈពេលជាច្រើនឆ្នាំ បុរសវ័យ ៣៤ ឆ្នាំរូបនេះបានបាត់បង់ការប្តឹងតវ៉ាចុងក្រោយរបស់គាត់កាលពីខែមុន នៅពេលដែលចៅក្រមបានច្រានចោលនូវអំណះអំណាងដែលថាការប្រហារជីវិតបុរសពិការផ្លូវចិត្តគឺផ្ទុយនឹងច្បាប់អន្តរជាតិ។ ពេលនេះក្រុមគ្រួសាររបស់គាត់ត្រូវបានគេជូនដំណឹងថាគាត់នឹងត្រូវប្រហារជីវិតនៅថ្ងៃពុធសប្តាហ៍ក្រោយនេះ បងស្រីរបស់គាត់ឈ្មោះ Sarmila Dharmalingam បានប្រាប់ AFP ។នាងបាននិយាយថា សមាជិកគ្រួសាររួមទាំងម្តាយនិងបងប្អូនបីនាក់នឹងធ្វើដំណើរទៅរដ្ឋក្រុងដើម្បីជួបគាត់ជាលើកចុងក្រោយ។

ដោយឡែក លោក M Ravi មេធាវីសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីដែលជួយក្នុងរឿងនេះបាននិយាយថាព័ត៌មាននៃការប្រហារជីវិតរបស់ Nagaenthran គឺ "គួរឱ្យសោកស្ដាយ" ។ លោកបាននិយាយនៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមថា "រដ្ឋសិង្ហបុរីនឹងមិនអាចងើបឡើងវិញពីភាពអាម៉ាស់ដែលខ្លួននឹងត្រូវប្រឈមមុខនឹងអន្តរជាតិក្នុងការព្យួរកជនពិការបញ្ញាឡើយ" ។

គួរបញ្ជាក់ថាប្រទេសសិង្ហបុរីរក្សាការកាត់ទោសប្រហារជីវិតសម្រាប់បទល្មើសជាច្រើន រួមទាំងការជួញដូរគ្រឿងញៀន និងឃាតកម្ម ហើយទទូចថា ខ្លួនបានជួយរក្សារដ្ឋទីក្រុងមួយក្នុងចំណោមកន្លែងដែលមានសុវត្ថិភាពបំផុតនៅអាស៊ី៕

Khcct banner

អត្ថបទទាក់ទង