Yearendyearend1140x150

វេជ្ជបណ្ឌិតចិន៖​ ខ្យល់អាកាសមិនអាចមានវីរុស«កូរ៉ូណា»ទេ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកវេជ្ជបណ្ឌិត Jiang Rongmeng ប្រធានផ្នែកវេជ្ជសាស្ត្រជំងឺឆ្លងនៃមន្ទីរពេទ្យDi tanទីក្រុងប៉េកាំង។

ចិន៖ លោកវេជ្ជបណ្ឌិត Jiang Rongmeng ប្រធានផ្នែកវេជ្ជសាស្ត្រជំងឺឆ្លងនៃមន្ទីរពេទ្យDi tanទីក្រុងប៉េកាំង បានបញ្ចាក់ថា មេរោគ«កូរ៉ូណា»ប្រភេទថ្មី គឺឆ្លងតាមរយៈខ្យល់ដង្ហើមនិងការប៉ពាល់គ្នា ដែលខ្យល់ដង្ហើមជាធម្មតាចេញមកតាមរយៈការក្អក និងកណ្តាស់ ហើយចម្ងាយនៃការឆ្លងនៅក្នុងខ្យល់អាកាសគឺមានកំរិតប្រហែល១ទៅ២ម៉ែត្រ។

បើតាមលោកវេជ្ជបណ្ឌិត នៅពេលវាចេញពីរាងកាយមនុស្សមកខាងក្រៅ វានឹងធ្លាក់ទៅដីវិញយ៉ាងឆាប់រហ័ស ដោយពុំមានរសាត់អណ្តែតនៅក្នុងខ្យល់អាកាសទេ។អាចនិយាយបានថា នៅក្នុងខ្យល់អាកាសមិនមាន វីរុសទេ ហើយក៏គ្មានបញ្ហាវីរុសនេះអាចរស់នៅក្នុងខ្យល់អាកាសបានដែរ។

លោកនិយាយថា «វីរុសនិងនៅក្នុងខ្យល់នឹងបាត់ទៅវិញមួយរំពេច ប៉ុន្តែ វត្ថុដែលនៅជុំវិញ ឬវត្ថុដែលត្រូវបានប៉ះពាល់ដោយដៃអាចនឹងត្រូវឆ្លងមេរោគ ដូចជាដៃទ្វារ ប៊ូតុងជណ្តើរយន្ត និងវត្ថុរលោងៗ»។

បច្ចុប្បន្នមានការស្រាវជ្រាវបានរកឃើញថា ប្រសិនបើសីតុណ្ហភាពមានសំណើម វីរុសអាចរស់បានច្រើនថ្ងៃ។ ឧទាហរណ៍នៅក្នុងបរិយាកាស ២០អង្សាសេមានសំណើមពី៤០%ទៅ៥០% យោងតាមការសិក្សាបានរកឃើញថា វីរុសអាចរស់នៅបានរហូតដល់ ៥ថ្ងៃ។ ផ្អែកលើបញ្ហានេះ ប្រសិនបើមនុស្សម្នាក់កណ្តាស់ដោយមិនបានយកដៃខ្ទប់មាត់ វីរុសអាចប៉ះជាមួយដៃទ្វារ ឬប៊ូតុងជណ្តើរយន្ត។ប្រសិនបើមនុស្សបន្ទាប់ម្នាក់ទៀតមិនបានលាងដៃ ហើយយកដៃត្រដុសភ្នែក និងច្រមុះរបស់គាត់ វីរុសអាចឆ្លងតាមរយៈការប៉ះពាល់នេះ។ ដូច្នេះ សូមអ្នកទាំងអស់គ្នា ឧស្សាហ៍លាងដៃ នេះជាចំណុចសំខាន់មួយ។

បច្ចុប្បន្ន អាស៊ីតNucleic នៃវីរុសនេះត្រូវបានគេរកឃើញនៅក្នុងលាមករបស់អ្នកជំងឺមួយចំនួន ប៉ុន្តែវីរុសនៅមិនទាន់ត្រូវបានញែកដាច់ពីគ្នាទេ ហើយចាំបាច់ត្រូវសង្កេតមើលបន្ថែមទៀត។ទោះបីជាមានវីរុសក៏ដោយ បច្ចុប្បន្នពុំទាន់មានការបញ្ជាក់ណាមួយនៅឡើយទេ ថាតើវាឆ្លងតាមលាមកដែរឬអត់។ អ្វីដែលគេហៅថាការចម្លងតាមលាមក គឺជាមនុស្សដែលបរិភោគចំណីអាហារដែលមានប៉ពាល់ជាមួយលាមក ឬផឹកទឹកដែលមានជាតិកខ្វក់ជាមួយលាមក ដែលបណ្តាលអោយវីរុសរាលដាល។ បច្ចុប្បន្ន គ្មានករណីនៃការឆ្លងតាមប្រភេទនេះនៅឡើយទេ។

បើយើងនិយាយពីជំងឺឆ្លង ជាទូទៅឆ្លងតាមរយៈបំពង់រំលាយអាហារ ឆ្លងតាមឈាម និងឆ្លងតាមការរួមភេទជាដើម។ លោកJiang Rongmengប្រធានផ្នែកវេជ្ជសាស្ត្រជំងឺឆ្លងនៃមន្ទីរពេទ្យDitanទីក្រុងប៉េកាំងយល់ថា ជំងឺឆ្លងមានមធ្យោបាយនៃការឆ្លងតែមួយទេ ពោលគឺការប៉ះពាល់គ្នា មានន័យថាមនុស្សម្នាក់ប៉ះពាល់គ្នាជាមួយរាងកាយអ្នកជំងឺហើយឆ្លងមេរោគ នេះរួមទាំងការប៉ះពាល់រាងកាយ និងការបញ្ចូលឈាមជាដើម។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង