Yearendyearend1140x150

វៀតណាមគ្រោងសាងសង់ផ្ទះសង្គមចំនួន១,៣០០ខ្នងបន្ថែមដើម្បីជួយពលរដ្ឋក្រីក្រ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
តំបន់លំនៅដ្ឋានសម្រាប់កម្មករនៅទីក្រុង Thu Duc នៃទីក្រុងហូជីមិញ

ហូជីមិញ៖ វៀតណាមនឹងសាងសង់ផ្ទះសង្គមចំនួន ១,៣០០ នៅទីក្រុង Thu Duc និងស្រុក Binh Chanh សម្រាប់កម្មករ និងអ្នកដែលមានប្រាក់ចំណូលទាបក្នុងខែនេះ។

បើតាមនាយកដ្ឋានសំណង់នៃទីក្រុងហូជីមិញ បានឲ្យដឹងកាលពីថ្ងៃអង្គារថា គម្រោងលំនៅដ្ឋានសាធារណៈស្ថិតក្នុងចំណោមវិធានការសាងសង់ផ្ទះតម្លៃទាបដែលអាចជួយទៅដល់កម្មករ និងប្រជាជនដែលមានប្រាក់ចំណូលទាប និងដើម្បីជំនួសផ្ទះល្វែងដែលខូច និងតំបន់អនាធិបតេយ្យ។ មន្រ្តីបន្តថា គម្រោងលំនៅដ្ឋានសាធារណៈចំនួនពីរនឹងស្ថិតនៅ Thu Duc រួមទាំងផ្ទះសម្រាប់កម្មករនៅតំបន់ពាណិជ្ជកម្មសេរី Linh Trung 2 ក្នុងសង្កាត់ Linh Trung Ward និងសង្កាត់ Long Truong Ward។ គម្រោងទាំងនេះនឹងមានផ្ទះចំនួន ១,០៨៦ និងមានទំហំ ១៩,៤០០ ម៉ែត្រការ៉េ។ ការសាងសង់ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ។ នៅស្រុក Binh Chanh គម្រោងលំនៅដ្ឋានសាធារណៈនៅឃុំ Binh Hung នឹងចាប់ផ្តើមសាងសង់នៅថ្ងៃទី ២៦ ខែមេសា ជាមួយនឹងផ្ទះចំនួន ២៤២ខ្នង ដែលមានទំហំសរុប ៣,៧០០ ម៉ែត្រការ៉េ។

ជាមួយគ្នានេះដែរក្រៅពីផ្ទះថ្មី រដ្ឋបាលវៀតណាម ក៏នឹងជួសជុលផ្នែកខ្លះនៃអគារផ្ទះល្វែង Thanh Da នៅស្រុក Binh Thanh ដែលមានផ្ទះចំនួន ១,៧៥០ ខ្នង។ អាផាតមិនទាំងនេះត្រូវបានសាងសង់មុនឆ្នាំ ១៩៧៥ ហើយឥឡូវនេះត្រូវបានខូចខាត។ ចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២០ វៀតណាម បានសាងសង់លំនៅដ្ឋានសាធារណៈដែលមានតម្លៃជាង ១.២លានម៉ែត្រការ៉េ ដែលផ្តល់ជម្រកដល់ប្រជាជនជាង ៦៦,០០០ នាក់។

បើយោងតាមសហព័ន្ធការងារ វៀតណាម បានឱ្យដឹងថា កម្មករប្រហែល ១.៣ លាននាក់នៅក្នុងទីក្រុងទាមទារលំនៅដ្ឋាន។ ប៉ុន្តែមានតែប្រហែល ៣ ភាគរយប៉ុណ្ណោះដែលរស់នៅក្នុងអគារអាផាតមិន និងគម្រោងលំនៅឋានផ្សេងទៀតនៅសួនឧស្សាហកម្ម ខណៈអ្នកដែលនៅសល់ភាគច្រើនរស់នៅក្នុងអាផាតមិនតូច និងទ្រុឌទ្រោម។ កម្មករអាចចំណាយរហូតដល់ ១៥ ភាគរយនៃប្រាក់ចំណូលរបស់ពួកគេដើម្បីបង់ថ្លៃជួល។

កាលពីឆ្នាំមុន ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Phan Van Mai បាននិយាយថា ទីក្រុងនឹងសាងសង់ផ្ទះតម្លៃទាបរាប់លានខ្នងដែលអាចប្រើប្រាស់បានសម្រាប់អ្នកដែលមានប្រាក់ចំណូលទាប ដើម្បីជំនួសផ្ទះល្វែងដែលខូច៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង