Yearendyearend1140x150

អ្នកនាំពាក្យព្រឹទ្ធសភា៖ភាពសប្បាយរបស់ពលរដ្ឋក្នុងបុណ្យចូលឆ្នាំថ្មីជាជោគជ័យរបស់រដ្ឋាភិបាល

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា 

ភ្នំពេញ៖ អ្នកនាំពាក្យព្រឹទ្ធសភានៃកម្ពុជាបានលើកឡើងថា ការដើរលេងកម្សាន្តជួបជុំគ្នា យ៉ាងសប្បាយរីករាយរបស់ប្រជាពលរដ្ឋ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី នាប៉ុន្មានថ្ងៃមកនេះ គឺកើតចេញពីការដឹកនាំ គិតគូរច្បាស់លាស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

មានប្រសាសន៍នៅក្រោយបញ្ចប់ការបន្តសម័យប្រជុំលើកទី៨ ព្រឹទ្ធសភា នីតិកាលទី៤ នាព្រឹកថ្ងៃទី២០ មេសា ឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា ក្រោយពេលបង្ហាញពីលទ្ធផលនៃកិច្ចប្រជុំនាពេលនោះ ក៏បានលើកឡើងពី ភាពសប្បាយរបស់ប្រជាជន ក្នុងបុណ្យចូលឆ្នាំថ្មី នាពេលថ្មីៗនេះ ដោយឯកឧត្តមយល់ឃើញថា ជាជោគជ័យយ៉ាងត្រចះត្រចង់របស់ប្រមុខរាជរដ្ឋាភិបាល។

ឯកឧត្តមបានលើកឡើងថា សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីបានគិតគូរ ទប់ទល់នឹងបញ្ហាជំងឺកូវីដ១៩ កន្លងមក ទទួលបានជោគជ័យ។ ជាក់ស្តែង កាលពីពេលដើរលេងកម្សាន្តរបស់ប្រជាពលរដ្ឋក្នុងឱកាសពិធីបុណ្យចួលឆ្នាំថ្មីៗមកនេះ សង្កេតឃើញថា ករណីវិជ្ជមានថ្មីៗប្រចាំថ្ងៃ មានត្រឹមជាង១០នាក់ ដោយសារតែប្រជាជនបានចាក់វ៉ាក់សាំង ទាំងដូសមូលដ្ឋាន ដូសជំរុញ ដូច្នេះ ប្រជាជនទទួលបានភាពសប្បាយរីករាយទាំងអស់គ្នា ខណៈដែលការឆ្លងថ្មី ក៏ជាកម្រិតស្រាល ដោយឯកឧត្តមយល់ឃើញថា ពេលខ្លះ ស្រាលជាងជំងឺផ្តាយសាធំផង ដោយគ្រាន់តែទទួលថ្នាំរួច ក៏ជាសះស្បើយវិញហើយ។ នេះហើយគឺជាជោគជ័យរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ ជាជោគជ័យយ៉ាងត្រចះត្រចង់ កើតចេញពីការប្រឹងប្រែងរបស់សម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលយើងទាំងអស់គ្នាត្រូវតែទទួលស្គាល់ ហើយត្រូវបន្តស្តាប់និងអនុវត្តបន្តទៀត នូវការណែនាំថ្មីៗទៀតរបស់រាជរដ្ឋាភិបាល ដើម្បីលុបបំបាត់ទាំងស្រុង នូវជំងឺកូវីដ នៅប្រទេសកម្ពុជា។

ជាមួយគ្នានេះ ក្នុងពិធីសម្ពោធសមិទ្ធិផលនារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២០ មេសា សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថា មានកត្តា៦យ៉ាង ដែលផ្តល់លទ្ធភាពឱ្យប្រជាពលរដ្ឋលេងកម្សាន្តសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ កត្តា ៦ចំណុចនេះ រួមមានទាំង កត្តាវ៉ាក់សាំងដ៏លើសលប់ ស្រោចស្របពេញផ្ទៃប្រទេស ក្រោមអភិក្រមផ្ការីក។ ក្រៅពីនេះ ក៏មានកត្តាផ្សេងៗទៀត ដូចជា សុខសន្តិភាព ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធមានមធ្យោបាយធ្វើដំណើរកាន់តែច្រើន ប្រាក់ចំណូល ព្រមទាំងការកើតឡើងថ្មីនៃតំបន់ទេសចរណ៍។

គួរបញ្ជាក់ថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២២ មានទេសចរដើរកម្សាន្តទូទាំងប្រទេស សរុបចំនួនជាង៥.១៧លាននាក់ ក្នុងរយៈពេល៤ថ្ងៃ រួមបញ្ជូលទាំងថ្ងៃអាទិត្យ ជាចំនួនដ៏ច្រើនលើសពីការរំពឹងទុក នេះបើតាមក្រសួងសទេសចរណ៍៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង