Cc time
Cct850x100 1
Itt 0  web banner

វៀតណាមផ្អាកការលក់«វីឡាបុរាណ»ចំនួនជាង៦០០ខ្នង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ផ្ទះវីឡាចាស់មួយនៅផ្លូវង្វៀនថៃហុកនៃស្រុក Ba Dinh ទីក្រុងហាណូយ

ហូជីមិញ៖ សំណង់វីឡាបុរាណនៅវៀតណាមចំនួន៦០០ផ្ទះ ត្រូវបានអាជ្ញាធរវៀតណាមកំពុងពិចារណាផ្អាកលក់ ដើម្បីទុកធ្វើជាការអភិរក្សវិញ។ ១១ ថ្ងៃបន្ទាប់ពីការប្រកាស ទីក្រុងហាណូយបានផ្អាកការលក់ផ្ទះវីឡាដែលមានអាយុកាលច្រើន សតវត្ស ដោយនិយាយថា ខ្លួននឹងពិនិត្យឡើងវិញនូវវិធានការណ៍ដើម្បីអភិរក្ស។

លោក Truong Viet Dung អ្នកនាំពាក្យគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ បាននិយាយថា រដ្ឋបាលបានផ្អាកការលក់ផ្ទះវីឡាដែលមានអាយុជាច្រើនសតវត្សរ៍ដោយរង់ចាំការត្រួតពិនិត្យយ៉ាងទូលំទូលាយឡើយវិញ។ លោកបានបន្តថា៖ «បន្ទាប់ពីការពិនិត្យនេះ ទីក្រុងនឹងប្រកាសលទ្ធផលរបស់ខ្លួន រួមទាំងបញ្ហាទាក់ទងនឹងការអភិរក្ស និងការគ្រប់គ្រងវីឡា »។

នៅថ្ងៃទី ៨ ខែមេសាកន្លងទៅ ទីក្រុងហាណូយបានប្រកាសការសម្រេចចិត្តលើការគ្រប់គ្រង និងប្រើប្រាស់វីឡាសាធារណៈដែលបានសាងសង់មុនឆ្នាំ ១៩៥៤។ ដោយវីឡាចំនួន ៦០០ នឹងត្រូវលក់ដើម្បីបង្កើតមូលនិធិសម្រាប់ការជួសជុល រចនាសម្ព័ន្ធបុរាណរបស់រាជធានី។ វីឡាភាគច្រើនស្ថិតនៅក្នុងស្រុក Ba Dinh, Hoan Kiem, Hai Ba Trung, Dong Da និង Tay Ho នៅកណ្តាលទីក្រុង។

បច្ចុប្បន្ននេះទីក្រុងមានវីឡាប្រហែល ១,២១៦ ដែលក្នុងនោះមានផ្ទះរបស់រដ្ឋចំនួន ៣៦៧ ផ្ទះឯកជនចំនួន ១១៧ និងមួយចំនួនដែលរួមបញ្ចូលគ្នារវាងកម្មសិទ្ធិសាធារណៈ និងឯកជន ឬសហកម្មសិទ្ធិដោយគ្រួសារមួយចំនួន។ មន្ត្រីបាននិយាយនៅមុននេះបន្តិចថា វីឡាជាច្រើនបានដួលរលំអស់ជាច្រើនឆ្នាំ ហើយសាលារាជធានីខ្វះថវិកាសម្រាប់ជួសជុល។ ពួកគេបានកត់សម្គាល់ថា វីឡាភាគច្រើនមានអាយុកាលជិត១០០ឆ្នាំហើយ៕

Khcct banner

អត្ថបទទាក់ទង