Cc time
Cct850x100 1
Itt 0  web banner

វៀតណាមដាក់លក់ផ្ទះវីឡាដែលមានអាយុកាលជាង១០០ឆ្នាំដើម្បីផ្តល់មូលនិធិ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
វីឡាចាស់នៅផ្លូវ Tran Quoc Toan ទីក្រុងហាណូយ

ហូជីមិញ៖ គណៈកម្មាធិការប្រជាជនក្រុងបាននិយាយថា ទីក្រុងហាណូយកំពុងដាក់វីឡានៅកណ្តាលក្រុងចំនួនដែលមានអាយុកាលជាង១០០ឆ្នាំ ដែលសាងសង់មុនឆ្នាំ ១៩៥៤ ដាក់លក់។ ការផ្លាស់ប្តូរនេះគឺស្ថិតក្នុងចំណោមគោលនយោបាយដែលធ្វើឡើងដោយគណៈកម្មាធិការដើម្បីគ្រប់គ្រង និងដាក់វីឡាសាធារណៈដែលបានសាងសង់មុនឆ្នាំ ១៩៥៤ លក់។

បើតាមមន្រ្តីវៀតណាមបានឲ្យដឹងថាវីឡាទាំងឡាយដែលមានអាយុជាង ១០០ឆ្នាំស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនគ្រប់គ្រង និងអភិវឌ្ឍន៍លំនៅដ្ឋានហាណូយ។ ភាគច្រើននៅស្រុក Ba Dinh, Hoan Kiem, Hai Ba Trung, Dong Da និង Tay Ho។ មន្រ្តីហាណូយបាននិយាយថា ការលក់វីឡានេះនឹងជួយបង្កើតមូលនិធិដើម្បីជួសជុល និងស្តារឡើងវិញនូវសំណង់បុរាណនៅក្នុងទីក្រុង។ មន្រ្តីបន្ថែមថា វីឡាគ្រប់គ្រងដោយរដ្ឋមួយចំនួនមិនមែនសម្រាប់លក់ទេ ប៉ុន្តែកំពុងត្រូវបានពិចារណាដាក់ដេញថ្លៃនាពេលអនាគត។ រាជធានីបច្ចុប្បន្នមានវីឡាប្រហែល ១,២១៦ រួមទាំងផ្ទះរបស់រដ្ឋចំនួន ៣៦៧ ផ្ទះឯកជនចំនួន ១១៧ និងមួយចំនួនលាយគ្នារវាងកម្មសិទ្ធិសាធារណៈ និងឯកជន ឬសហកម្មសិទ្ធិដោយគ្រួសារមួយចំនួន។

ជាមួយគ្នានេះដែល ផ្ទះវីឡាជាច្រើនបានដួលរលំនឹងរងការខូចខាតអស់ជាច្រើនឆ្នាំមកនេះ ហើយមិនមានថវិកាគ្រប់គ្រាន់សម្រាប់ជួសជុលវាឡើងវិញទេ។ វីឡាភាគច្រើនមានអាយុកាលប្រហែលមួយសតវត្សមកហើយ។ នៅឆ្នាំ ២០២៥ រាជធានីមានគោលបំណងជួសជុលផ្ទះវីឡាចំនួន ៦០ និងសំណង់ផ្សេងៗទៀតដែលគ្រប់គ្រងដោយទីក្រុង និងរដ្ឋាភិបាលវៀតណាម៕

Khcct banner

អត្ថបទទាក់ទង