Yearendyearend1140x150

ថៃមានករណីគ្រោះថ្នាក់ចរាចរណ៍១,៩១៧ករណីស្លាប់២៧៨នាក់ក្នុងសង្ក្រាន្តឆ្នាំថ្មី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

បាងកក៖គ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសថៃ ក្នុងឱកាសសង្ក្រាន្តឆ្នាំថ្មី មានសរុបចំនួន ១,៩១៧ ត្រូវបានរាយការណ៍ ហើយមនុស្ស ២៧៨ នាក់បានស្លាប់នាក់ ខណៈពេលដែលមនុស្សរាប់ពាន់នាក់បានធ្វើដំណើរពីកន្លែងធ្វើការទៅកាន់ខេត្តកំណើតរបស់ពួកគេ។

យោងតាមនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយថៃ បានបញ្ជាក់ថា មនុស្សចំនួន ១,៨៦៩ នាក់បានរងរបួសនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ចំនួន ១,៩១៧ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៧ ខែមេសា។ គ្រោះថ្នាក់ចរាចរណ៍ចំនួន១៨៨បានកើតឡើង កាលពីថ្ងៃអាទិត្យ ដែលជាថ្ងៃចុងក្រោយនៃអ្វីដែលគេហៅថា “ថ្ងៃគ្រោះថ្នាក់ទាំងប្រាំពីរ”។

ទីក្រុងបាងកកមានចំនួនអ្នកស្លាប់ច្រើនជាងគេនៅចំនួន ១៣ នាក់ ខណៈខេត្តចំនួន ៦ គឺខេត្តណាខនផានម ប៉ាតានី យ៉ាឡា រ៉ាណុង សាមុតសាខុន និងស៊ីងបូរី មិនមានអ្នកស្លាប់ទេ។

ដោយឡែកស្ថិតិរយៈពេលប្រាំពីរថ្ងៃ បានបង្ហាញថា ការល្មើសល្បឿនកំណត់ បណ្តាលឱ្យមាន គ្រោះថ្នាក់ច្រើនជាងគេ (៤០,៩៦ ភាគរយ) បន្ទាប់មក ការបើកបរក្នុងស្ថានភាពស្រវឹង (២១,៨១ ភាគរយ) និងការផ្លាស់ប្តូរគន្លងផ្លូវភ្លាមៗ (១៧,០២ ភាគរយ)។ ជាង ៨២ ភាគរយនៃគ្រោះថ្នាក់គឺទាក់ទងនឹងម៉ូតូ បន្ទាប់មកគឺរថយន្តភីកអាប់ (៧,៣៧ ភាគរយ) និងរថយន្ត (៤,៧៤ ភាគរយ)។

ចំនួនគ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងពេលត្រួតពិនិត្យរដូវសង្ក្រាន្តមានការថយចុះជាងឆ្នាំមុន ប៉ុន្តែចំនួនអ្នកស្លាប់គឺខ្ពស់ជាងបន្តិច។

គួរបញ្ជាក់ថា កាលពីឆ្នាំមុន រយៈពេលត្រួតពិនិត្យចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៦ ខែមេសា ឃើញថា មានគ្រោះថ្នាក់ចរាចរណ៍ចំនួន ២.៣៦៥ ករណី និងមនុស្សស្លាប់ ២៧៧ នាក់ ខណៈមនុស្ស ២.៣៥៧ នាក់បានរងរបួស។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង