Yearendyearend1140x150

ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅអាហ្វ្រិកខាងត្បូងកើនឡើងដល់ ៤៤៣ នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅអាហ្វ្រិកខាងត្បូងកើនឡើងដល់ ៤៤៣ នាក់ ប្រភពរូប៖ ស៊ីស៊ីធីវី

អាហ្វ្រិកខាងត្បូង៖ យោងតាមអាជ្ញាធរក្នុងតំបន់បានឱ្យដឹងថា ទឹកជំនន់ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង បានសម្លាប់មនុស្សចំនួន ៤៤៣ នាក់ និងបានធ្វើឱ្យមនុស្ស ៦៣ នាក់ផ្សេងទៀតបាត់ខ្លួន នៅក្នុងខេត្ត KwaZulu-Natal ភាគខាងកើតនៃប្រទេសអាហ្វ្រិកខាងត្បូង។

នាយករដ្ឋមន្ត្រីខេត្ត Sihle Zikalala បាននិយាយថា ការខូចខាតសេដ្ឋកិច្ចទាំងមូលត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ៥.៦ ពាន់លាន ZAR (ប្រហែល ៣៨០ លានដុល្លារអាមេរិក) ។

ភ្លៀងធ្លាក់ខ្លាំងនៅក្នុងទីក្រុង KwaZulu-Natal ចាប់តាំងពីសប្តាហ៍មុន ដែលបានធ្វើឱ្យខូចខាតផ្លូវថ្នល់ ផ្ទះសម្បែង សាលារៀន បង្គោលអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធរដ្ឋាភិបាលជាច្រើន។ អាកាសធាតុអាក្រក់ជាបន្តបន្ទាប់បានរារាំងដល់ប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះ និងបណ្តាលឲ្យអ្នកជួយសង្គ្រោះយ៉ាងតិចម្នាក់បានស្លាប់។

ភាពអាសន្នត្រូវបានប្រកាសនៅ KwaZulu-Natal ហើយថវិកាសង្គ្រោះ និងសម្ភារសង្គ្រោះត្រូវបានបែងចែកទៅខេត្តដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាតឡើងវិញ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង