Yearendyearend1140x150

តួកគីបើកប្រតិបត្តិការយោធាពិសេសនៅអ៊ីរ៉ាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ក្រសួងការពារជាតិតួកគី

តួកគី៖ប្រទេសតួកគី នៅថ្ងៃទី ១៨ មេសានេះ បានចាប់ផ្តើមការវាយលុកយោធាឆ្លងព្រំដែនដ៏ធំមួយក្នុងប្រទេសអ៊ីរ៉ាក់ ដោយផ្តោតលើក្រុមសកម្មប្រយុទ្ធ Kurdistan Workers' Party (PKK) នៅភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់។ប្រតិបត្តិការនេះពាក់ព័ន្ធនឹងយុទ្ធនាការវាយប្រហារតាមអាកាសដ៏ទូលំទូលាយដោយប្រើយន្តហោះ ឧទ្ធម្ភាគចក្រ និងយន្តហោះគ្មានមនុស្សបើក ក៏ដូចជាការលុកលុយដីដោយកងទ័ព។

ប្រតិបត្តិការនេះដោយប្រទេសតួកគី អះអាងថា ខ្លួនបានបំផ្លាញលេណដ្ឋាន ផ្លូវរូងក្រោមដី និង ឃ្លាំងរំសេវជាច្រើន ក៏ដូចជាទីបញ្ជាការយោធារបស់ PKK នៅតំបន់ព្រំដែនភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់ ដូចជា Metina, Zap និង Avashin-Basyan មុនពេលកងកម្លាំងជើងគោករបស់ខ្លួនផ្លាស់ទីចូលទៅក្នុងរដ្ឋជិតខាង។

គួរបញ្ជាក់ថា PKK គឺជាអង្គការនយោបាយសកម្មប្រយុទ្ធឃឺដ និងចលនាទ័ពព្រៃប្រដាប់អាវុធ ដែលប្រយុទ្ធដើម្បីឯករាជ្យ Kurdistan បានប្រយុទ្ធនឹងទីក្រុងអង់ការ៉ាតាំងពីឆ្នាំ ១៩៨៤ ក្នុងសង្រ្គាមដែលបានឆក់យកជីវិតមនុស្សជាង ៤០,០០០ នាក់។ ប៉ុន្មានឆ្នាំមកនេះ ប្រទេសតួកគីបានធ្វើប្រតិបត្តិការយោធាជាច្រើនដងប្រឆាំងនឹងក្រុម PKK ដែលមានមូលដ្ឋាននៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ហើយបានប្រើប្រាស់ទឹកដីនេះ ដើម្បីបញ្ឆេះការបះបោរនៅតំបន់ភាគខាងកើតនៃប្រទេសតួកគីផងដែរ។

PKK ក៏ត្រូវបានចាត់តាំងជាក្រុមភេរវករដោយសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង