Cc time
Cct850x100 1
Itt 0  web banner

ផ្ទុះ«នាវាដឹកប្រេង»នៅហុងកុងនាំឱ្យមនុស្សម្នាក់ស្លាប់ និង ៦នាក់ទៀតរងរបួស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
«នាវាដឹកប្រេង»។រូបភាព CCTV+

ហុងកុង៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង ៦ នាក់ផ្សេងទៀត បានរងរបួស ក្នុងហេតុការណ៍ផ្ទុះមួយបានកើតឡើងលើនាវាដឹកប្រេងប្រហែល ៣០០ គីឡូម៉ែត្រពីភាគខាងកើតនៃទីក្រុងហុងកុង។ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោងប្រហែល៤រសៀល នៅថ្ងៃសៅរ៍ ។

ភ្លាមៗក្រោយហេតុការណ៍កើតឡើង សេវាកម្មហោះហើររបស់រដ្ឋាភិបាល (GFS) ក្រោមរដ្ឋាភិបាលតំបន់រដ្ឋបាលពិសេសហុងកុង (SAR) របស់ប្រទេសចិន បានបញ្ជូនឧទ្ធម្ភាគចក្រពីរគ្រឿង និង យន្តហោះស្លាបថេរមួយទៅកាន់កន្លែងនោះ ដើម្បីជួយសង្គ្រោះបន្ទាន់។

ពេលមកដល់ទីតាំងកើតហេតុកក្រុមអ្នកជួយសង្គ្រោះ រកឃើញមានបុគ្គលិកម្នាក់ក្នុងចំណោមនាវិកលើកប៉ាល់ដឹកប្រេងបានស្លាប់ ហើយភ្លើងបានរលត់ទៅហើយ។អ្នករបួសទាំង៦នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ហើយក្រុមអ្នកជួយសង្គ្រោះ នៅតែបន្តប្រតិបត្តិការរបស់ខ្លួនក្នុងទីតាំងកើតហេតុនោះ៕

Khcct banner

អត្ថបទទាក់ទង