Cc time
Cct850x100 1
Itt 0  web banner

តម្លៃប្រេងឡើងថ្លៃ ខណៈអង្គការ OPEC ព្រមានពីហានិភ័យនៃការផ្គត់ផ្គង់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
តម្លៃប្រេងឡើងថ្លៃ ខណៈអង្គការ OPEC ព្រមានពីហានិភ័យនៃការផ្គត់ផ្គង់ ប្រភពរូប៖ Reuter

OPEC ៖ តម្លៃប្រេង បានកើនឡើងកាលពីថ្ងៃអង្គារ បន្ទាប់ពីអង្គការនៃប្រទេសនាំចេញប្រេង (OPEC) បានព្រមានពីហានិភ័យនៃការផ្គត់ផ្គង់ធ្ងន់ធ្ងរ ប្រសិនបើប្រេងរបស់រុស្ស៊ីត្រូវបានហាមឃាត់ទាំងស្រុង។

យោងតាម West Texas Intermediate (WTI) សម្រាប់ការចែកចាយខែឧសភា បានបន្ថែម ៦.៣១ ដុល្លារអាមេរិក ឬ ៦.៦៩ ភាគរយ និងទូទាត់នៅតម្លៃ ១០០.៦០ ដុល្លារអាមេរិកក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន New York Mercantile Exchange ។ ចំណែកប្រេងឆៅ Brent សម្រាប់ចែកចាយខែមិថុនា បានកើនឡើង ៦.១៦ ដុល្លារ ឬ ៦.២៦ ភាគរយដើម្បីបិទនៅ ១០៤.៦៤ ដុល្លារក្នុងមួយបារ៉ែល នៅផ្សារហ៊ុន London ICE Futures Exchange។

អគ្គលេខាធិការអង្គការ OPEC លោក Mohammad Barkindo បានព្រមានកាលពីថ្ងៃចន្ទក្នុងកិច្ចប្រជុំរវាងតំណាងសហភាពអឺរ៉ុប (EU) និងអង្គការ OPEC ថា ខ្លួននឹងមិនអាចទូទាត់ចំពោះការបាត់បង់ប្រេងរហូតដល់ ៧ លានបារ៉ែលក្នុងមួយថ្ងៃ ដោយសារអឺរ៉ុបដាក់ទណ្ឌកម្មលើប្រេងរុស្ស៊ីជាបន្តបន្ទាប់នោះទេ។

លោកមើលឃើញថាតម្លៃមិនមែនជាកត្តាមូលដ្ឋានទេ ប៉ុន្តែជាចម្បងដោយកត្តានយោបាយនាពេលបច្ចុប្បន្ន។ សហភាពអឺរ៉ុបនៅតែបែកបាក់គ្នាលើការហាមប្រាមការនាំចូលប្រេងឆៅពីរុស្ស៊ី ប៉ុន្តែរដ្ឋមន្ត្រីការបរទេសមួយចំនួនបាននិយាយថា ជម្រើសនេះមិនមែនចេញពីតុពិភាក្សារនោះទេ។

ទន្ទឹមនឹងនេះ ពាណិជ្ជករកំពុងរង់ចាំទិន្នន័យស្តីពីស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិក ខណៈដែលរដ្ឋបាលព័ត៌មានថាមពលរបស់សហរដ្ឋអាមេរិកគ្រោងនឹងចេញផ្សាយរបាយការណ៍ស្ថានភាពប្រេងឥន្ធនៈប្រចាំសប្តាហ៍របស់ខ្លួននៅថ្ងៃពុធ។ អ្នកវិភាគដែលត្រូវបានអង្កេតដោយ S&P Global Platts បានព្យាករណ៍ថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកនឹងបង្ហាញពីការកើនឡើងចំនួន ៣០០,០០០ ធុងសម្រាប់ចុងសប្តាហ៍។

កាលពីថ្ងៃចន្ទ តម្លៃប្រេងបានធ្លាក់ចុះគួរឲ្យកត់សម្គាល់ ដែលឃើញថាតម្លៃប្រេងឆៅរបស់អាមេរិក និង Brent ធ្លាក់ចុះ ៤ ភាគរយ និង ៤,២ ភាគរយរៀងខ្លួន ចំពេលមានការព្រួយបារម្ភអំពីតម្រូវការ៕

Khcct banner

អត្ថបទទាក់ទង