Cc time
Cct850x100 1
Itt 0  web banner

«ទិវាភាសាចិន»នឹងធ្វើឡើងនៅរាជបណ្ឌិត្យសភាកម្ពុជាក្នុងរដូវក្ដៅនេះ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ មជ្ឃមណ្ឌលនៃសហប្រតិបត្តិការភាសានៃក្រសួងអប់រំសាធារណប្រជាមានិតចិន បានធ្វើការផ្ដួចផ្ដើមលើ មជ្ឃមណ្ឌលអាស៊ីអាគ្នេយ៍នៃសាកលវិទ្យាល័យឈីងហួរ ដើម្បីផលិតវីដេអូភាសាចិនខ្លី ក្រោមបីប្រធានបទ ដោយចាប់ផ្ដើមប្រមូលវីដេអូពីថ្ងៃទី១៥ មេសា - ១៥ ឧសភា នៅវិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់នៃរាជបណ្ឌិត្យសភាកម្ពុជា។ កម្មវិធីនេះធ្វើឡើង ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងអ្នកសិក្សាភាសាចិននៅអាស៊ីអាគ្នេយ៍ ទៅទូទាំងពិភពលោក។

បេក្ខជនដែលមានបំណងចូលរួមប្រកួតក្នុងកម្មវិធីនេះត្រូវតែជាអ្នកសិក្សាភាសាចិន និងមិនប្រើប្រាស់ភាសាចិនជាភាសាកំណើត។ ការចួលរួមប្រកួតក្នុង កម្មវិធីនេះមិនបានកំណត់សញ្ជាតិ និងតំបន់នោះឡើយ។ នៅក្នុងកម្មវិធីនោះមានប្រធានបទបីដើម្បីជ្រើរើសគឺ ខ្ញុំ និងជីវភាពរស់នៅសិក្សារបស់ខ្ញុំនៅប្រទេសចិន មូលហេតុដែលជួបប្រទះប្រទេសចិន (អាចទាក់ទងនឹងមនុស្ស វត្ថុ រឿងហេតុណាមួយរបស់ប្រទេសណាមួយ ឬតំបន់ណាមួយ) និង ការសិក្សាភាសាចិននិងការប្រឡងHSKបានផ្ដល់ឱកាសឱ្យខ្ញុំ។

កាលបរិច្ឆេទនៃការរៀបចំកម្មវិធីគឺចាប់ផ្ដើមប្រមូលវីដេអូពីថ្ងៃទី១៥ មេសា - ១៥ ឧសភា។ ការវាយរម្លៃបឋមចាប់ពីថ្ងៃទី២០ ឧសភា - ១០ មិថុនា។ ការវាយតម្លៃតាមអនឡាញ (ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ) ចាប់ពីថ្ងៃទី១០ មិថុនា - ៣០ មិថុនា។ ការវាយតម្លៃដោយអ្នកជំនាញ (ផ្ដាច់ព្រ័ត្រ) ចាប់ពីថ្ងៃទី៣០ មិថុនា - ១៥ កក្កដា និងការប្រកាសជ័យលាភី និងចែករង្វាន់ នេងធ្វើឡើងនៅចុងខែកក្កដា។

លក្ខខណ្ឌនៃការប្រគល់សមិទ្ធិផល គឺត្រូវស្របតាមប្រធានបទ អាចជាបទបង្ហាញ សូត្រមេសូត្រ សម្ដែង អក្សរផ្ចង់ និងស្មូនរូបជាដើម។ វីដេអូត្រូវមានការបញ្ចូលសម្លេង និងមាន sub-tile ជាភាសាចិន និងជា file MP4 ដែលមានទំហំមិនលើសពី100MB រយៈពេលចន្លោះពី១នាទីទៅ៣នាទី។ សម្រាប់ការថតដោយប្រើទូរស័ព្ទដៃសូមរក្សារូបភាពផ្ដេក ប្រើកាម៉េរាក្រោយ និងរក្សាលំនិងនៃការថតឱ្យបានល្អ។ ការផ្ញើវីដេអូ និងតារាងចុះឈ្មោះ បេក្ខជនត្រូវផ្ញើតាមតេឡេក្រាម +85577360110។ វីដេអូអាចផ្ញើដោយភ្ជាប់ចំណងជើង «ឈ្មោះបេក្ខជន (ចិន+អង់គ្លេស) រួមជាមួយឈ្មោះវីដេអូ និង email របស់បេក្ខជន។»

គួរបញ្ជាក់ថា ទិវាភាសាចិន ត្រូវបានកំណត់ដោយអង្កការសហប្រជាជាតិ នៅថ្ងៃទី២៤ និទាឃរដូវ នៃប្រតិទិនចន្ទគតិ ដើម្បីរំលឹកទៅដល់ការចូលរួមរបស់ Cang Jie ដែលបានបង្កើតតួអក្សចិនតំបូងបំផុត។ ក្នុងឆ្នាំ២០២២នេះ ជាខួបលើកទី១៣ នៃទិវាភាសាចិន ដែលកំណត់ដោយអង្កការសហប្រជាជាតិ៕

Khcct banner

អត្ថបទទាក់ទង