Yearendyearend1140x150

CDC អនុម័តគម្រោងវិនិយោគ៥ទៀតទុនវិនិយោគជិត៣៤លានដុល្លារ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តគម្រោងវិនិយោគថ្មីៗ ចំនួន៥ទៀត សរុបទុនវិនិយោគជិត៣៤លានដុល្លារ និងអាចបង្កើតការងារ បានជាច្រើនកន្លែង។

CDC បានចុះផ្សាយថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១៖ ក្រុមហ៊ុន Covered Bridge Cabinetry Manufacturing Co., Ltd. គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមគ្រប់ប្រភេទ ដែលមានទីតាំង វិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី, ខេត្តព្រះសីហនុ, មានទុនវិនិយោគប្រមាណ ៨.៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ៧០០កន្លែង។

២៖ ក្រុមហ៊ុន SDJC STEEL AND WIRE (CAMBODIA) PRODUCTS CO., LTD. គម្រោងបង្កើតរោងចក្រផលិតសម្ភារៈបរិក្ខារប្រើប្រាស់ខ្សែភ្លើង និងផលិតផលផ្លាស្ទិក ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត, ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ ១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ២៧០កន្លែង។

៣៖ ក្រុមហ៊ុន SOLTEAM (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងផលិតផលអគ្គិសនី និងបរិក្ខារអេឡិចត្រូនិក ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ, រាជធានីភ្នំពេញ, មានទុនវិនិយោគប្រមាណ១៤.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ៩០០កន្លែង។

៤៖ ក្រុមហ៊ុន WENDUA PACKAGING (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់ កេសកាតុង ស្លាកសញ្ញា ប្រអប់ឈើ ឈើទម្រសម្រាប់តម្កល់សម្ភារៈបរិក្ខារ ថង់ប្លាស្ទិក និងបោះពុម្ពលើសម្ភារៈបរិក្ខារគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានដុង សាន់សែល ស្វាយរៀង, ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ៧.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៦០០កន្លែង។

ដោយឡែក តាមសំណើសុំវិនិយោគ លើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន YUN TER GARMENT CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្នោទី១ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគចំនួន ២.១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩៨១កន្លែង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង