Yearendyearend1140x150

អធិការបតីអូទ្រីសជួបលោកពូទីនដោយអំពាវនាវឱ្យ«បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អធិការបតីអូទ្រីសជួបលោកពូទីនដោយអំពាវនាវឱ្យ«បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន» ប្រភពរូប៖ CCTV

មូស្គូ៖ អធិការបតីអូទ្រីស លោក Karl Nehammer បានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅទីក្រុងមូស្គូ កាលពីថ្ងៃចន្ទ ដោយអំពាវនាវឱ្យបញ្ចប់សង្រ្គាមជាមួយអ៊ុយក្រែន។

លោក Karl Nehammer បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចប្រជុំនេះគឺ ការជួបដោយផ្ទាល់ បើកចំហ និងស្វិតស្វាញ ហើយសារសំខាន់របស់លោកដែលផ្ញើទៅកាន់លោក ពូទីន គឺថា «សង្រ្គាមត្រូវតែបញ្ចប់ ព្រោះថាភាគីទាំងពីរនឹងទទួលរងនូវការខាតបង់យ៉ាងធ្ងន់ធ្ងរ និងអ្នករងរបួសកាន់តែច្រើន»។

ទីភ្នាក់ងារព័ត៌មានអូទ្រីស APA បានរាយការណ៍ថា លោក Karl Nehammer បានសង្កត់ធ្ងន់នៅក្នុងសេចក្តីថ្លែងការណ៍ថា ដំណើររបស់លោកនៅទីក្រុងមូស្គូរបស់លោក មិនមែនជាដំណើរទស្សនកិច្ចមិត្តភាពនោះទេ។

លោក Nehammer បានប្រាប់លោក ពូទីន ថា ការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបលើប្រទេសរុស្ស៊ីនឹងបន្ត ប្រសិនបើនៅតែមានការបាត់បង់ជីវិតបន្ថែមទៀតនៅក្នុងអ៊ុយក្រែន។ ហើយលោកនឹងរាយការណ៍ពីកិច្ចប្រជុំនេះទៅដៃគូសហភាពអឺរ៉ុបរបស់លោក។

លោក Nehammer គឺជាប្រមុខរដ្ឋាភិបាលដំបូងគេមកពីបណ្តាប្រទេសសហភាពអឺរ៉ុបដែលបានជួបលោកពូទីននៅទីក្រុងមូស្គូចាប់តាំងពីការចាប់ផ្តើមនៃជម្លោះរុស្ស៊ីនិងអ៊ុយក្រែន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង