Cc time
Cct850x100 1
Itt 0  web banner

កម្ពុជាអាចមានភ្លៀងធ្លាក់នៅចន្លោះថ្ងៃទី១៣-១៩មេសា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ នៅថ្ងៃទី១៣-១៦ ខែមេសា កម្ពុជានឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប (ឥណ្ឌា) ក្នុងកម្រិតពីខ្សោយទៅមធ្យម និងសីតុណ្ហភាពផ្ទៃដីឡើងកំដៅ (ហប់) បង្កើតបានជាបាតុភូតទែម៉ូឌីណាមិច (Thermodynamic) ។ ចាប់ពីថ្ងៃទី១៧-១៩ ខែមេសា ស៊ីតណ្ហភាពអតិបរិមានិងភ្លៀងក៏នឹងចុះថមថយ បន្តិចវិញផងដែរ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖

១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖ - សីតុណ្ហភាពអប្បបរមា មានពី ២៤-២៧ •c - សីតុណ្ហភាពអតិបរមា មានពី ៣៥-៣៧ °C - ក្នុងចន្លោះពីថ្ងៃទី១៣-១៧ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅច្រើន លាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

២-បណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖ - សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C - សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧ °C) - ក្នុងចន្លោះពីថ្ងៃទី១៣-១៧ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅច្រើន លាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

៣-តំបន់មាត់សមុទ្រ៖ - សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C - សីតុណ្ហភាពអតិបរមា មានពី ៣០-៣៣ °C - ក្នុងចន្លោះពីថ្ងៃទី១៣-១៧ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។


Khcct banner

អត្ថបទទាក់ទង