Yearendyearend1140x150

ការផ្គត់ផ្គង់«អគ្គិសនី»នៅកម្ពុជាកើន៧,៨៦% លើគេហដ្ឋានពលរដ្ឋជាង៣លានខ្នង

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(ប្រភពរូបភាព៖ Construction & Property News)

ភ្នំពេញ៖ នៅឆ្នាំ២០២១កន្លងទៅ បរិមាណថាមពលនៃប្រភពផ្គត់ផ្គង់អគ្គិសនីក្នុងស្រុកផ្ទាល់របស់កម្ពុជា សម្រេចបានជាង៩៧០៩លានគីឡូវ៉ាត់ម៉ោង បើធៀបនឹងឆ្នាំមុនដែលមានជាង៨ ៦១៤លានគីឡូវ៉ាត់ម៉ោង កើនឡើង៧,៨៦%។នេះបើយោងតាមសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

យោងតាមសារលិខិតរបស់សម្តេច ហ៊ុន សែន អបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ បានគូសបញ្ជាក់ថា ការតភ្ជាប់ខ្សែបណ្តាញចរន្តឱ្យដល់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ថាមពលអគ្គិសនីតាមខ្នងផ្ទះរហូតដល់ឆ្នាំ២០២១នេះ គេហដ្ឋានប្រជាពលរដ្ឋសុទ្ធសាធបានកើនដល់ប្រមាណ៣,១២លានខ្នងផ្ទះ ត្រូវជាប្រមាណ៨៦,៤៣% នៃចំនួនផ្ទះសរុបប្រមាណ៣,៦១លានខ្នងផ្ទះនិងគ្របដណ្តប់ដល់ភូមិប្រមាណ៩៧,៥៣% នៃភូមិសរុប១៤ ១៦៨ភូមិ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង