Yearendyearend1140x150
Img 0571

កម្មវិធីប្រកួតប្រជែង«ច្នៃម៉ូដ»អន្តរជាតិស្វាគមន៌អ្នកច្នៃម៉ូដខ្មែរចូលរួមប្រកួត

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ កម្មវិធីប្រកួតប្រជែងច្នៃម៉ូតអន្តរជាតិ"ការងារដេរប៉ាករបស់អ្នកម្តាយ" ស្វាគមន៌អ្នករចនាម៉ូដខ្មែរចូលរួមប្រកួត។ ដើម្បីពង្រឹងនិងអភិវឌ្ឍចំណងមិត្តភាពប្រពៃណីប្រទេសជិតខាងរវាងប្រទេសចិននិងប្រទេសកម្ពុជា និងប្រទេសចិននិងឡាវ ជំរុញនិងការផ្លាស់ប្តូរវប្បធម៌គ្នារវាងចិនកម្ពុជា និងចិនឡាវ ដោយរួមគ្នាដើម្បីចូលរួមចំណែកក្នុងកិច្ចការងារកាត់បន្ថយភាពក្រីក្រអន្តរជាតិ“ផ្លូវមួយខ្សែក្រវ៉ាត់មួយ”។

កម្មវិធីនេះគាំទ្រការអភិវឌ្ឍឧស្សាហកម្មសម្លៀកបំពាក់ដែលប្រកបដោយលក្ខណៈពិសេសរបស់ប្រទេសកម្ពុជានិងប្រទេសឡាវ តាមរយៈកត្តាបួនយ៉ាងដោយការអភិវឌ្ឍឧស្សាហកម្មសម្លៀកបំពាក់ ការកែលម្អការរចនាម៉ូដ ការកសាងសមត្ថភាពអភិវឌ្ឍន៍ និងការផ្តល់ការគាំទ្របច្ចេកទេស។ដៃគូការប្រមូលស្នាដៃ: អ្នករចនាម៉ូដ គ្រូវិជ្ជាជីវៈនិងនិស្សិតផ្នៃករចនាម៉ូដគ្រប់បណ្តាប្រទេស ជាពិសេសបណ្តាប្រទេសទន្លេឡាឆាង-មេគង្គ។

ការជ្រើសរើសប្រធានបទ: ១. ការផ្លាស់ប្តូរវប្បធម៌ចិននិងតំបន់អាស៊ីអាគ្នេយ៍ ២.វប្បធម៌ប្រពៃណីប្រទេសកម្ពុជានិងឡាវ ៣. និន្នាការវប្បធម៌។ ពេលវេលាដាក់ពាក្យ: ចាប់ពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២។

ការប្រគល់ស្នាដៃ: ស្នាដៃត្រូវបានតម្រូវបញ្ជូននូវទម្រង់ពាក្យចុះឈ្មោះនិងឯកសារអេឡិចត្រូនិច អ្នករចនាម៉ូដនិងស្ថាប័នត្រូវបានកំណត់ប្រគល់ស្នាដៃចំនួន៣(ឈុត)ក្នុងមួយប្រភេទ។ឯកសារអេឡិចត្រូនិច៖ ទំហំស្នាដៃ100cm x 100cm RGB, JPG, 300dpi។ ការដាក់ឈ្មោះឯកសារ: ឈ្មោះស្នាដៃ _ គោត្តនាម និងនាម _ សញ្ជាតិ _ អ៊ីម៉ែល_ ទូរស័ព្ទ។ ការដាក់ឈ្មោះស្នាដៃ: គោត្តនាម និងនាម _ សញ្ជាតិ _ អ៊ីម៉ែល_ ទូរស័ព្ទ។ ចំពោះអ៊ីម៉ែលដាក់ពាក្យ៖[email protected]

ពាងរង្វាន់: ពានរង្វាន់ឆ្នើមមានចំនួន១០ ស្នាដៃដែលបានជ្រើសរើសមានចំនួន១០០ ។ ប្រាក់រង្វាន់សម្រាប់ពានរង្វាន់ឆ្នើមគឺ ៦០.០០០យ័ន។អ្នកដែលទទួលបានពានរង្វាន់ឆ្នើមនិងត្រូវបានជ្រើសរើសទាំងអស់នឹងទទួលបានវិញ្ញាបនប័ត្រ ហើយស្នាដៃនឹងត្រូវបានរៀបចំបោះពុម្ពផ្សាយដោយទស្សនាវដ្តីសិល្បៈនិងរចនា។ក្នុងពេលជាមួយគ្នានេះ អាចទទួលបានការយកទៅដាក់តាំងពិព័រណ៍ក្នុងស្រុកនិងអន្តរជាតិ។

ការតាំងបង្ហាញស្នាដៃ: ស្នាដៃឆ្នើមនឹងត្រូវបានផុសនៅវេទិកាប្រព័ន្ធផ្សព្វផ្សាយវិជ្ជាជីវៈធំៗ ចំពោះការដាក់តាំងបង្ហាញនៅក្រៅបណ្តាញសង្គមនឹងត្រូវធ្វើឡើង ស្របតាមលក្ខខណ្ឌនៃការការពារការរាលដាលនៃជំងឺកូវីដ១៩។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ Sunhan Guohongshu លេខទូរស័ព្ទ 010-58393728 17326918780 ឬអ៊ីម៉ែលសម្រាប់សួរព័ត៌មានបន្ថែម:[email protected]។ ព័ត៌មានបន្ថែមសម្រាប់ការប្រកួតប្រជែង:https://www.artdesign.org.cn/article/view/id/64205 ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង