Yearendyearend1140x150

ក្រសួងសុខាភិបាល៖កូវីដ-១៩​នៅតែបន្តគម្រាមកំហែងកម្ពុជាជានិច្ច​ និងស្នើឱ្យពលរដ្ឋប្រុងប្រយ័ត្ន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
អ្នកជំងឺកូវីដ នៅពេលកន្លងមក។

ភ្នំពេញ៖គិតត្រឹមថ្ងៃទី២២ ឧសភានេះ កម្ពុជាងឲបានរកឃេីញករណីកូវីដ-១៩​ ១នាក់ថ្មីទៀត​ គឺជាជនជាតិខ្មែរ​ ធ្វេីដំណេីរពីប្រទេសហ្វីលីពីន​ ឆ្លងកាត់កូរ៉េខាងត្បូង​ វិលត្រលប់ប្រទេស​កម្ពុជានៅយប់ថ្ងៃទី២១​ ឧសភា​ ២០២០។ការរកឃើញថ្មីនេះ ធ្វើអ្នកជំងឺសរុបនៅកម្ពុជាកើនឡើង១២៣នាក់ ជាសះស្បើយ១២២នាក់។

ក្រសួងសុខាភិបាលកម្ពុជា តាមរយៈនាយកដ្ឋានប្រយុទ្ធប្រឆាំងនិងជំងឺឆ្លង នៅថ្ងៃទី២២ ខែឧសភានេះ បានគូសបញ្ជាក់ថាជំងឺ​កូវីដ-១៩​​ នៅតែបន្តគម្រាមកំហែងកម្ពុជាជាប់ជានិច្ច​ ក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។ត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​ ។ ល។ត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជាអង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។

សូមបញ្ជាក់ថា​ ប្រទេសកម្ពុជារកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។កម្ពុជាបានធ្វេីតេស្តចំនួន​ 15830 ស្មេីនឹង​ 974 ក្នុង១លាននាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង