Yearendyearend1140x150

ប្រទេសពីរទៀតទទួលយកលិខិតឆ្លងដែនវ៉ាក់សាំងរបស់វៀតណាម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អ្នកដំណើរបំពេញបែបបទអន្តោប្រវេសន៍នៅអាកាសយានដ្ឋាន Van Don ខេត្ត Quang Ninh ខែកញ្ញា ឆ្នាំ 2021

ហូជីមិញ៖ អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនប្រទេសដែលទទួលយកលិខិតឆ្លងដែនវ៉ាក់សាំងរបស់វៀតណាមបានកើនឡើងដល់ ១៩ប្រទេស ជាមួយនឹងការបន្ថែមថ្មីៗនេះនៃប្រទេសអ៊ីរ៉ង់ និងម៉ាឡេស៊ី។

មន្រ្តីវៀតណាមបានឲ្យដឹងថា ប្រទេសចំនួន ១៧ ដែលបានទទួលយកលិខិតឆ្លងដែនវ៉ាក់សាំងរបស់វៀតណាមរួចហើយនោះ រួមមាន អូស្ត្រាលី បេឡារុស្ស កម្ពុជា អេហ្ស៊ីប ឥណ្ឌា ជប៉ុន ម៉ាល់ឌីវ នូវែលសេឡង់ ប៉ាឡេស្ទីន ហ្វីលីពីន សាំងលូស៊ី សិង្ហបុរី កូរ៉េខាងត្បូង ស្រីលង្កា តួកគី ចក្រភពអង់គ្លេស និង សហរដ្ឋអាមេរិក។ នៅថ្ងៃទី៤ ខែមេសា ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា ប្រទេសវៀតណាមនឹងចាប់ផ្តើមចេញលិខិតឆ្លងដែនវ៉ាក់សាំងចាប់ពីថ្ងៃទី ១៥ ខែមេសា។

ទន្ទឹមនឹងនេះ លិខិតឆ្លងដែនវ៉ាក់សាំងរបស់ប្រទេសវៀតណាម នឹងមានព័ត៌មានពាក់ព័ន្ធ រួមមានឈ្មោះ ថ្ងៃខែឆ្នាំកំណើត ចំនួននៃការចាក់ថ្នាំ និងកាលបរិច្ឆេទនៃការទទួលថ្នាំបង្ការ។ ទិន្នន័យនឹងត្រូវបានអ៊ិនកូដទៅជាកូដ QR លិខិតឆ្លងដែនវ៉ាក់សាំងនឹងត្រូវបានប្រើដោយភ្ជាប់ជាមួយឯកសារអត្តសញ្ញាណផ្ទាល់ខ្លួនផ្សេងទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង