Cct850x100 1

រឿងតំបន់តៃវ៉ាន់៖ចិនចោទអាមេរិកថាកំពុងជ្រៀតជ្រែកយ៉ាងកម្រោលក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន

ចិន
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ចិន៖ ក្រសួងការបរទេស និងក្រសួងការពារជាតិចិន បានចេញសេចក្តីថ្លែងការណ៍ដោយឡែកពីគ្នាស្តីពីសកម្មភាពរបស់សហរដ្ឋអាមេរិកពាក់ព័ន្ធនឹងតំបន់តៃវ៉ាន់ដោយបង្ហាញពីការខឹងសម្បា ការថ្កោលទោសនិងការប្រឆាំងជាដាច់ខាត ខណៈសកម្មភាពរបស់អាមេរិកកំពុងជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន។ នេះបើតាម សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសចិន និងក្រសួងការពារជាតិចិនកាលពីម្សិលមិញនេះ។

ក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិចិនបានបញ្ជាក់ថា តំបន់តៃវ៉ាន់គឺជាផែ្នកមួយដែលមិនអាចកាត់ផ្តាច់បានរបស់ប្រទេសចិន។សកម្មភាពរបស់អាមេរិកដែលជ្រៀតជ្រែកយ៉ាងកម្រោលក្នុងកិច្ចការផ្ទៃក្នុងរបស់ចិនពិតជាខុសឆ្គងយ៉ាងខ្លាំងនិងមានគ្រោះថ្នាក់ណាស់។

ក្រសួងការពារជាតិចិនបន្តថា រដ្ឋាភិបាលចិនមិនអនុញ្ញតឲ្យបុគ្គលណាម្នាក់ អង្គការណាមួយ និងគណបក្សនយោបាយណាមួយមកបំបែកបំបាក់ទឹកដីចិនណាមួយចេញពីប្រទេសចិនឡើយ ទោះតាមទម្រង់ឬខណៈពេលណាក៏ដោយ ហើយកងទ័ពរំដោះប្រជាជនចិននឹងចាត់រាល់វិធានការចាំបាច់ដើម្បីគាំពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីឱ្យបានរឹងមាំ។

ក្នុងសេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ថា សកម្មភាពរបស់អាមេរិក គឺបានជ្រៀតជ្រែកយ៉ាងកម្រោលក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន ដោយទាក់ទងនឹងបញ្ហាតំបន់តៃវ៉ាន់ ,អធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ចិន ហើយក៏ទាក់ទិននឹងផលប្រយោជន៍ស្នូលរបស់ចិនដែរ។ប្រទេសចិននឹងចាត់វិធានការឆ្លើយតបជាចាំបាច់ចំពោះសកម្មភាពខុសឆ្គងដូចខាងលើរបស់សហរដ្ឋអាមេរិក ហើយអាមេរិកត្រូវទទួលខុសត្រូវទាំងស្រុងចំពោះផលវិភាកយ៉ាងធ្ងន់ធ្ងរដែលកើតឡើងដោយសារទង្វើខុសឆ្គងរបស់ខ្លួន។

សូមបញ្ជាក់ថា ក្រសួងការបរទេស និងក្រសួងការពារជាតិចិនបានចេញសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះ បន្ទាប់ពី លោក Mike Pompeo រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកបានចេញសេចក្តីថ្លែងការណ៍មួយដើម្បីអបអរសាទរការចូលកាន់តំណែងនៃមេដឹកនាំនៃតំបន់តៃវ៉ាន់៕

ពាក្យទាក់ទង: ចិន-អាមេរិក
Khcct banner

អត្ថបទទាក់ទង