Yearendyearend1140x150
Img 0571

ទស្សនវិទូសាស្ត្រាចារ្យថៃទទួលមរណភាពក្នុងអាយុ៨៣ឆ្នាំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
លោកសាធានពង្ស វណ្ណាពក (ខាងស្តាំ)

បាងកក៖ សាស្រ្តាចារ្យថៃ លោកសាធានពង្ស វណ្ណាពក (ត្រូវបានតែងតាំងជាពិសេស) សមាជិកនៃវិទ្យាស្ថានភូមិន្ទផ្នែកទ្រឹស្ដី និង ជាទស្សនវិទូជាទីគោរព បានទទួលមរណភាពនៅថ្ងៃពុធក្នុងជន្មាយុ ៨៣ ឆ្នាំ។

លោកសាធានពង្ស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Thonburi នៅថ្ងៃទី ១៧ ខែមីនា ដើម្បីព្យាបាលបញ្ហាសរសៃឈាម។ នៅថ្ងៃទី ២៧ ខែមីនាគាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Siriraj ជាកន្លែងដែលគាត់បានទទួលមរណភាពនៅថ្ងៃពុធនៅម៉ោង ៦:៣៣នាទីល្ងាច។

សាច់ញាតិបានបន្តថា សពរបស់ លោកសាធានពង្ស ត្រូវបានគេដឹកយកទៅតម្កល់នៅវត្ត Tridhosthep Worawihan ដើម្បីបន់ស្រន់រយៈពេល ៥ ថ្ងៃ ហើយនឹងតម្កល់ទុក ១០០ ថ្ងៃមុនបូជា។

ជាមួយ គ្នានោះ ដែរលោកជាអ្នកជំនាញដ៏ល្បីល្បាញខាងពុទ្ធសាសនា និងភាសាបាលី និងជាអ្នក និពន្ធសៀវភៅជាច្រើនអំពីសាសនា និងទស្សនវិជ្ជា។

លោកសាធានពង្ស ក៏បានសរសេរអត្ថបទឲ្យទស្សនាវដ្ដីមួយចំនួនផងដែរ ហើយក៏ជា អ្នកសរសេរអត្ថបទ ឲ្យកាសែត Thai Rath, Khaosod និង Matichon ហ្លួងពោធិខេមរា ដែលជាមិត្តស្និទ្ធស្នាលរបស់គាត់ បានលាគាត់តាមទំព័រហ្វេសប៊ុករបស់គាត់ ហើយសរសើរគាត់ថាជាអ្នកប្រាជ្ញព្រះពុទ្ធដ៏ល្អម្នាក់។

គួរបញ្ចាក់ថា លោកសាធានពង្ស កើតនៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ១៩៣៩ នៅស្រុក Borabue (នៅក្នុង tambon ឥឡូវនេះជាផ្នែកមួយនៃស្រុក Kut Rang) ខេត្ត Maha Sarakham ។ លោកបាន ទទួលបរិញ្ញាបត្រផ្នែកសិល្បៈ និង ថ្នាក់អនុបណ្ឌិតផ្នែកភាសាបាលី-សំស្រ្កឹត ពីសាកលវិទ្យាល័យខេមប្រ៊ីជក្នុងចក្រភពអង់គ្លេស។

លោកត្រូវបានផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទស្សនវិជ្ជាដោយសាកលវិទ្យាល័យ Maha Sarakham ក្នុងឆ្នាំ ២០០៥ និងសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ Mahachulalongkornrajavidyalaya ក្នុងឆ្នាំ ២០០៧ ផងដែរ ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង