Cc time
Cct850x100 1
Itt 0  web banner

លោក លី សំរិទ្ធិ៖ខេត្តសៀមរាបនឹងទទួលបានភ្ញៀវទេសចរកាន់តែច្រើនក្រោយសម្ពោធផ្លូវ៣៨ខ្សែ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ភ្ញៀវទេសចរទៅកម្សាន្តនៅខេត្តសៀមរាបកាលពីពេលថ្មីៗកន្លងទៅនេះ (រូបភាព៖ ក្រសួងទេសចរណ៍)

សៀមរាប៖ ក្រោយពីការសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវចំនួន៣៨ខ្សែ និងការកែលំអរដងស្ទឹងសៀមរាប ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនក្នុងក្រុងសៀមរាបកាលពីពេលថ្មីៗនេះ អភិបាលរងខេត្តសៀមរាបរំពឹងថាខេត្តសៀមរាបនឹងទទួលបានការផ្សព្វផ្សាយកាន់តែទូលំទូលាយ ហើយជាពិសេសអាចទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនពីគ្រប់មជ្ឈដ្ឋាន ជាពិសេសនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខនេះ។

លោក លី សំរិទ្ធិ អភិបាលរងខេត្តសៀមរាប បានប្រាប់ស៊ីស៊ីថាសម៍នៅថ្ងៃនេះថា បន្ទាប់ពីការរៀបចំទីក្រុងសៀមរាបស្ទើរតែទាំងស្រុងឡើងវិញដូចជាការសម្ពោធផ្លូវ និងការរៀបចំផ្សេងៗ បានធ្វើឱ្យទីក្រុងនេះទទួលបានលក្ខណៈសម្បត្តិកាន់តែល្អលើសពីមុនខ្លាំងឡើងៗ ព្រោះនេះជាការរៀបចំមួយ ហើយជាការរៀបចំដំបូងដែលធ្វើឱ្យទីក្រុងនេះ ទទួលបានសម្បទាជាទីក្រុងវ័យឆ្លាត។

លោកបន្តថា ទីក្រុងសៀមរាបទទួលបានការផ្សព្វផ្សាយកាន់តែទូលំទូលាយទៅកាន់ទេសចរនៅគ្រប់មជ្ឈដ្ឋាន ហើយអាចទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ព្រោះទីក្រុងនេះមានកំពុងមានការសាងសង់ព្រលានយន្តហោះសៀមរាបអង្គរ ដែលមានសមត្ថភាពក្នុងការដឹកជញ្ជូនភ្ញៀវទេសចរចុះឡើងជាលក្ខណៈអន្តរជាតិ។

ក្រៅពីនេះ ក្រុងសៀមរាបបានតភ្ជាប់ទំនាក់ទំនងជាមួយជាយក្រុង ឬតំបន់ជនបទ ដោយមានផ្លូវប្រទាក់ក្រឡាគ្នាទៅរមណីយដ្ឋានផ្សេងៗទៀត ដែលបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងភ្ញៀវទេសចរក្នុងស្រុកមកកម្សាន្ត ជាពិសេសគឺនៅឱកាសចូលឆ្នាំខ្មែរខាងមុខនេះ អាជ្ញធរខេត្តសៀមរាបបានសហការគ្នាក្នុងការរៀបចំសៀមរាបសង្ក្រានដើម្បីធ្វើឱ្យការកម្សាន្តរបស់ភ្ញៀវទេសចរកាន់តែមានភាពសប្បាយរីករាយ ចង់មកកម្សាន្តម្តងហើយម្តងទៀត។

លោកបញ្ជាក់ថា ចំពោះសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន គ្រប់កម្រិតគឺបានកំពុងបើកដំណើរការឡើងវិញ ហើយខ្លះទៀតកំពុងរៀបចំជួសជុលឡើងវិញ ហើយបុគ្គលិកមួយចំនួនដែលពុំទាន់វិលចូលបម្រើការងារក៏បានកំពុងរៀបចំខ្លួនក្នុងការចូលមប្រើការងារតាមវិជ្ជាជីវៈខ្លួនផងដែរ។ ដូចនេះ នៅក្នុងឱកាសចូលឆ្នាំខាងមុខនេះ សណ្ឋាគារប្រមាណជាង៧០ភាគរយនឹងបើកដំណើរការឡើងវិញដើម្បីទទួលភ្ញៀវទេសចរ។

ទន្ទឹមនឹនេះ ក្រសួងទេសចរណ៍ និងវិស័យទេសចរណ៍ឯកជន បានបង្ហាញថា ខេត្តសៀមរាបជាខេត្តមួយក្នុងចំណោមខេត្តជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព និងទាក់ទាញ សម្រាប់ដំណើរកម្សាន្តនាឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។ អាជ្ញាធរជាតិអប្សរាបានខិតខំកែលម្អសោភ័ណភាពបានច្រើន ការដើរកម្សាន្តនៅក្នុងរមណីយដ្ឋានអង្គរក៏ពោរពេញដោយធាតុអាកាសត្រជាក់ស្រួល ខណៈដែលនៅក្រុងសៀមរាប សម្ដេច ហ៊ុន សែន ក៏ទើបនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវទាំង៣៨ខ្សែរួចរាល់ហើយដែរ៕

Khcct banner

អត្ថបទទាក់ទង