Yearendyearend1140x150

ចិនបើកកិច្ចប្រជុំលើកទី៣នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
កិច្ចប្រជុំលើកទី៣នៃមហាសន្និបាត សភាតំណាងប្រជាជនទូទាំងប្រទេសចិន នីតិកាលទី១៣

ចិន៖កិច្ចប្រជុំលើកទី៣ នៃមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន នីតិកាលទី១៣នឹងប្រារព្ធធ្វើឡើងនៅក្រុងប៉េកាំង ។លោក Wang Yang ប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទៅប្រទេសចិន បានថ្លែងរបាយការណ៍ការងារនៃសភាប្រឹក្សានយោបាយដោយ នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ។

កិច្ចប្រជុំលើកទី៣នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិន នីតិកាលទី១៣ នឹងបើកធ្វើកិច្ចប្រជុំ ដែលអញ្ជើញចូលរួមដោយគណៈប្រតិភូនានា ដើម្បីជ្រើសរើសប្រធាន និងអនុប្រធានគណៈប្រតិភូពិនិត្យ ពិភាក្សាទៅលើសេចក្តីព្រាងបញ្ជីរាយនាមគណៈអធិបតី និងអគ្គលេខាធិការនៃមហាសន្និបាតព្រមទាំងសេចក្តីព្រាងរបៀបវារៈនៃមហាសន្និបាតផងដែរ។

កិច្ចប្រជុំលើកទី៣នៃមហាសន្និបាត សភាតំណាងប្រជាជនទូទាំងប្រទេសចិន នីតិកាលទី១៣

ជាមួយគ្នានេះ កិច្ចប្រជុំលើកទី៣នៃមហាសន្និបាត សភាតំណាងប្រជាជនទូទាំងប្រទេសចិន នីតិកាលទី១៣ នឹងបើកធ្វើកិច្ចប្រជុំត្រៀមរៀបចំ នៅយប់ថ្ងៃទី២១ ខែឧសភា ផងដែរ ដើម្បីបោះឆ្នោតជ្រើសរើសគណៈអធិបតី និងអគ្គលេខាធិការ និងធ្វើសេចក្តីសម្រេចចិត្ត ចំពោះសេចក្តីព្រាងរបៀបវារៈនៃមហាសន្និបាត។នេះបើតាមការចុះផ្សាយរបស់វិទ្យុមិត្តភាពកម្ពុជាចិន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ចិន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង