Cc time
Cct850x100 1
Itt 0  web banner

ចិនរិះគន់ការលក់អាវុធរបស់អាម៉េរិកទៅឲ្យតៃវ៉ាន់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំង ប្រភពរូប៖ ស៊ីស៊ីធីវី

ចិន៖ ប្រទេសចិនកាលពីថ្ងៃពុធ បានរិះគន់សហរដ្ឋអាមេរិកចំពោះចំណាត់ការចុងក្រោយរបស់ខ្លួនក្នុងការលក់ជំនួយបច្ចេកទេសយោធា និងឧបករណ៍ពាក់ព័ន្ធដែលមានតម្លៃ ៩៥ លានដុល្លារអាមេរិក ដោយបានចាត់ទុកអាកប្បកិរិយារបស់សហរដ្ឋអាមេរិកនេះថា ជាការធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាព សន្តិសុខ ផលប្រយោជន៍អភិវឌ្ឍន៍របស់ចិន និងធ្វើឱ្យខូចដល់ទំនាក់ទំនងសន្តិភាព ចិន-អាមេរិក និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។

ប្រតិកម្មរបស់ចិនបានកើតឡើងបន្ទាប់ពីការអនុម័តថ្មីៗនេះ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកលើការលក់អាវុធទៅឱ្យកោះតៃវ៉ាន់ រួមទាំងឧបករណ៍ ការហ្វឹកហាត់ និងរបស់របរផ្សេងៗទៀត ដើម្បីគាំទ្រ និងថែរក្សាប្រព័ន្ធការពារ ជំនួយបច្ចេកទេសយោធា និងឧបករណ៍ពាក់ព័ន្ធនៅក្នុងតំបន់តៃវ៉ាន់។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងថា "ការលក់សព្វាវុធរបស់សហរដ្ឋអាមេរិកទៅកាន់តំបន់តៃវ៉ាន់របស់ចិន បានបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមទាំងបីរបស់ចិន និងសហរដ្ឋអាមេរិក ដែលជាសេចក្តីថ្លែងការណ៍ថ្ងៃទី ១៧ ខែសីហា។

លោកបន្តថា អាកប្បកិរិយារបស់សហរដ្ឋអាមេរិកបែបនេះ នឹងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ប្រទេសចិន និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងចិន-អាមេរិក សន្តិភាពនិង ស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។

លោកបានសង្កត់ធ្ងន់ថា «ភាគីអាមេរិកគួរតែគោរពយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ចិនតែមួយ និងបទប្បញ្ញត្តិនៃសេចក្តីថ្លែងការណ៍រួមទាំងបី ចិន-អាមេរិក លុបចោលកម្មវិធីលក់អាវុធឱ្យតៃវ៉ាន់ បញ្ឈប់ការលក់អាវុធឱ្យតៃវ៉ាន់ និងបញ្ឈប់ទំនាក់ទំនងយោធាជាមួយតំបន់នេះ ព្រោះចិនចាត់វិធានការប្រឆាំងដ៏មានឥទ្ធិពលដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពជាតិ និងផលប្រយោជន៍សន្តិសុខរបស់ខ្លួន»។

Khcct banner

អត្ថបទទាក់ទង