Yearendyearend1140x150

ផ្លូវល្បឿនលឿនមួយក្នុងប្រទេសវៀតណាមចាយពេលសាងសង់អស់៥ឆ្នាំនៅតែមិនទាន់បញ្ចប់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ផ្លូវល្បឿនលឿននៅវៀតណាម

ហូជីមិញ៖ ការសាងសង់ផ្លូវល្បឿនលឿនមួយនៅក្នុងទីក្រុង Dong Nai ដែលចំណាយអស់ថវិកាប្រហែល ៣៨លានដុល្លាជាងបានចាប់ផ្តើមដំណើរការសាងសង់អស់រយៈពេល ៥ឆ្នាំជាងហើយដែលការសាងសង់នៅតែមិនទាន់បញ្ចប់។ ប្រជាពលរដ្ឋវៀតណាមនៅទីនោះរអ៊ូថាគំរោងសាងសង់នេះប្រហែលជាគ្មានថ្ងៃបញ្ចាប់ទេ។

មន្រ្តីវៀតណាមបានឲ្យដឹងថាផ្លូវប្រវែង ៣ គីឡូម៉ែត្រ ដែលនៅខាងស្តាំបំផុតនៃរូបថតត្រូវបានសាងសង់តាមបណ្តោយផ្លូវល្បឿនលឿនដែលតភ្ជាប់ទីក្រុងហូជីមិញ និងខេត្តដុងណៃ ដែលជាក្រុងមួយក្នុងប្រទេសវៀតដែលចាប់សាងសង់តាំងពីឆ្នាំឆ្នាំ ២០១៧ ។ គម្រោងនេះចំណាយអស់ ៨៦៩ ពាន់លានដុង (៣៨,២ លានដុល្លារ) ហើយដំបូងឡើយគ្រោងនឹងបញ្ចប់បន្ទាប់ពីរយៈពេល ២ ឆ្នាំ ខណៈមកដល់ពេលនេះសាងសង់បានត្រឹមតែ ៨០ភាគរយនោះទេ។

យ៉ាងណាមិញមន្រ្តីវៀតណាមបានបន្ថែមថា ការសាងសង់ក្រោមទម្រង់សាងសង់-ផ្ទេរ (BT) គម្រោងនេះមានពីរផ្នែក៖ មួយផ្នែកប្រវែង ២.៧ គីឡូម៉ែត្រសម្រាប់តភ្ជាប់មហាវិថី Mai Chi Tho និងផ្លូវ Do Xuan Hop ក្នុងទីក្រុង Thu Duc និងមួយផ្នែកប្រវែង ៦០០ ម៉ែត្រសម្រាប់តភ្ជាប់ផ្លូវ D11 ក្នុងទីក្រុង Thu Duct ។ ជាមួយផ្លូវក្រវ៉ាត់ក្រុងលេខ ២ ដែលនឹងតភ្ជាប់ទីក្រុង Thu Duc និងស្រុក ៧, ៨, ១២, Binh Tan, Hoc Mon និង Binh Chanh ដើម្បីជួយសម្រួលដល់ការកកស្ទះចរាចរណ៍រ៉ាំរ៉ៃដោយការទប់ស្កាត់រថយន្តកុងតឺន័រឆ្លងកាត់តំបន់ខាងក្នុងទីក្រុង។ គម្រោងនេះក៏រួមបញ្ចូលទាំងស្ពានចំនួនបី ប្រព័ន្ធលូ និងប្រព័ន្ធភ្លើង ខណៈស្ពានមួយក្នុងចំនោមស្ពាន Ba Dat ដែលមានប្រវែង ១២៩.៥ ម៉ែត្រនៅជិតផ្លូវបំបែក An Phu ត្រូវបានសាងសង់រួចរាល់ជាស្ថាពរ ប៉ុន្តែមិនមានផ្លូវតភ្ជាប់ទេ។

ដោយឡែកអ្នកតំណាងម្នាក់មកពីនាយកដ្ឋានដឹកជញ្ជូនក្រុងបាននិយាយថា ឧបសគ្គទាក់ទងនឹងការបោសសម្អាតទីតាំង និងនីតិវិធីទូទាត់មូលនិធិដីសម្រាប់កិច្ចសន្យា BT បានបណ្តាលឱ្យមានការពន្យារពេល៕


គម្រោង​នេះ​ក៏​រួម​បញ្ចូល​ទាំង​ស្ពាន​ចំនួន​បី ប្រព័ន្ធ​លូ និង​ប្រព័ន្ធ​ភ្លើង
ការងារ​សាងសង់​ខាងក្រោម​ស្ពាន​បាន​ប្រែក្លាយ​ជា​ស្រះ
ស្មៅព្រៃ និងទឹកគ្របដណ្តប់ទាំងសងខាងនៃស្ពានបាដាត
អ្នក​ស្រុក​បាន​ប្រែក្លាយ​តំបន់​មួយ​ចំហៀង​ស្ពាន​បាដាត​ទៅ​ជា​កន្លែង​ចាក់​សំរាម


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង