Yearendyearend1140x150
Img 0571

កម្ពុជា៖ការចូលជាធរមាននៃRCEPជាសមិទ្ធផលអាទិភាពសេដ្ឋកិច្ចមួយសម្រាប់ប្រធានអាស៊ាន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ ក្រសួងពាណិជ្ជកម្មនៃកម្ពុជា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃកម្ពុជាបានឲ្យឡើងថា ការចូលជាធរមានរបស់ កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយតំបន់ ហៅកាត់ថា RCEP គឺជាសមិទ្ធផលអាទិភាពសេដ្ឋកិច្ចមួយ ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា។

ថ្លែងក្នុងពេលជួបអនុរដ្ឋមន្ត្រីពាណិជ្ជកម្មនិងនាំចេញ និងសហការី នៃប្រទេសនូវែលសេឡង់ កាលពីថ្ងៃទី៥ មេសា ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជម្រាបជូនភ្ញៀវថា វឌ្ឍនភាពនៃដំណើរការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយតំបន់ (RCEP) របស់រដ្ឋសមាជិកអាស៊ានដែលកំពុងបំពេញនីតិវិធីក្នុងស្រុក ដើម្បីឱ្យកិច្ចព្រមព្រៀងនេះ អាចចូលជាធរមានបានពេញលេញ ដែលការចូលជាធរមាននេះ គឺជាសមិទ្ធផលអាទិភាពសេដ្ឋកិច្ចមួយក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា សម្រាប់ឆ្នាំ២០២២នេះផងដែរ។

ឯកឧត្តមរដ្ឋមន្រ្ដី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមអនុរដ្ឋមន្ត្រី និងសហការី ព្រមទាំងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលនូវែលសេឡង់ ដែលបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា ក្នុងឱកាសកម្ពុជាធ្វើជាប្រធានអាស៊ានឆ្លាស់វេនឆ្នាំ២០២២។

ឯកឧត្តមរដ្ឋមន្រ្ដីបន្តថា ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ និងពិភាក្សាលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្មក្រោមក្របខ័ណ្ឌតំបន់៕ 

រូបភាព៖ ក្រសួងពាណិជ្ជកម្មនៃកម្ពុជា


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង