Yearendyearend1140x150
Img 0571

កូរ៉េខាងជើងព្រមាននឹងប្រើនុយក្លេអ៊ែរ ប្រសិនបើកូរ៉េខាងត្បូងប្រឆាំងនឹងខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
កូរ៉េខាងជើងព្រមាននឹងប្រើនុយក្លេអ៊ែរ ប្រសិនបើកូរ៉េខាងត្បូងប្រឆាំងនឹងខ្លួន ប្រភពរូប ៖ RT

ព្យុងយ៉ាង៖ លោកស្រី Kim Yo Jong សមាជិកនៃគណៈកម្មការកិច្ចការរដ្ឋរបស់កូរ៉េខាងជើង បាននិយាយថា ក្នុងករណីដែលកូរ៉េខាងត្បូងទទួលយកការប្រឈមមុខដាក់គ្នាផ្នែកយោធាប្រឆាំងនឹងកូរ៉េខាងជើង នោះកងកម្លាំងប្រយុទ្ធនុយក្លេអ៊ែរ មានកាតព្វកិច្ចអនុវត្តបេសកកម្មរបស់ខ្លួនដោយជៀសមិនរួច។ ការព្រមានលើកទីពីររបស់អ្នកស្រីក្នុងរយៈពេល ៣ ថ្ងៃ បន្ទាប់ពីការអះអាងរបស់ទីក្រុងសេអ៊ូលថា នឹងធ្វើការវាយប្រហារជាមុនប្រឆាំងនឹងប្រទេសជិតខាងរបស់ខ្លួន។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានដកស្រង់សម្ដីរបស់លោកស្រី Kim Yo Jong ថា «កងកម្លាំងនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាងនឹងមិនមានជម្រើសផ្សេងទេ ប៉ុន្តែនឹងត្រូវឆ្លើយតបប្រសិនបើកូរ៉េខាងត្បូងសម្រេចចិត្តវាយប្រហារប្រទេសខ្លួន»។

លោកស្រី Kim បានបន្ថែមថា ទីក្រុងសេអ៊ូលនឹងទទួលរងនូវគ្រោះមហន្តរាយដ៏អាក្រក់ដែលមិនអាចនឹកស្មានដល់បាន ប្រសិនបើកងទ័ពរបស់ខ្លួនបំពានលើទឹកដីរបស់កូរ៉េខាងជើង សូម្បីតែមួយអ៊ីញ។

សមាជិកនៃគណៈកម្មការកិច្ចការរដ្ឋរបស់កូរ៉េខាងជើងរូបនេះ បានចង្អុលបង្ហាញថា «វាមិនមែនជាការគំរាមកំហែងទេ» ប៉ុន្តែគ្រាន់តែជាការពន្យល់អំពីរបៀបដែលទីក្រុងព្យុងយ៉ាងនឹងមានប្រតិកម្មចំពោះទង្វើ «មិនប្រុងប្រយ័ត្ន» របស់អ្នកជិតខាងខ្លួន។

លោកស្រី បានសំដៅទៅលើសេចក្តីថ្លែងការណ៍កាលពីសប្តាហ៍មុនដោយរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងលោក Suh Wook ដែលបានលើកឡើងពីលទ្ធភាពនៃការវាយប្រហារទុកជាមុនប្រឆាំងនឹងទីក្រុងព្យុងយ៉ាង។ ដោយទីក្រុងសេអ៊ូលអាច "វាយលុកគោលដៅណាមួយបានយ៉ាងត្រឹមត្រូវ និងរហ័ស" នៅភាគខាងជើងដោយអាវុធដែលមានភាពជាក់លាក់ខ្ពស់។

លោកស្រីបានឆ្លើយតបទៅនឹងការអះអាងរបស់រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងរួចហើយកាលពីថ្ងៃអាទិត្យ ដោយបានហៅគាត់ថាជា "មនុស្សឆ្កួតក្នុងការប្រឈមមុខដាក់គ្នា" ហើយសន្យាថា ទីក្រុងព្យុងយ៉ាងនឹងវាយប្រហារគោលដៅសំខាន់ៗក្នុងទីក្រុងសេអ៊ូល ក្នុងករណីមាន "សកម្មភាពយោធាដ៏គ្រោះថ្នាក់" ដោយកូរ៉េខាងត្បូង។

ខុសពីទីក្រុងព្យុងយ៉ាង ទីក្រុងសេអ៊ូលមិនមានអាវុធនុយក្លេអ៊ែរទេ ប៉ុន្តែជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិក ហើយត្រូវបានបំពាក់ដោយយោធាដ៏រឹងមាំ និង ទំនើបបំផុតរបស់អាមេរិក។

ការផ្លាស់ប្តូរដ៏ក្តៅគគុកនេះ ធ្វើឡើងបន្ទាប់ពីការសាកល្បងអាវុធជាបន្តបន្ទាប់ដោយប្រទេសកូរ៉េខាងជើងក្នុងឆ្នាំនេះ ដែលយោងទៅតាមអ្នកវិភាគនៅទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន មានគោលបំណងបង្កើតប្រព័ន្ធមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ដែលមានសមត្ថភាពនុយក្លេអ៊ែរថ្មីមួយដែលមានឈ្មោះថា "មីស៊ីលបីសាច"។

ការសាកល្បងដ៏សំខាន់ចុងក្រោយបំផុតបានធ្វើឡើងនៅក្នុងខែកុម្ភៈ ដោយទីក្រុងសេអ៊ូលបានឆ្លើយតបនឹងវាដោយការបាញ់សាកល្បងមីស៊ីលជាច្រើនគ្រាប់ និងបង្ហាញយន្តហោះ F-35 របស់ខ្លួននៅក្នុងសមយុទ្ធហ្វឹកហាត់មួយ។

ទីក្រុងព្យុងយ៉ាងនឹងមិនវាយប្រហារទីក្រុងសេអ៊ូលមុននោះទេ លោកស្រីគីម បានទទូចដោយចង្អុលបង្ហាញថាកូរ៉េខាងជើង គឺប្រឆាំងនឹងសង្គ្រាមរវាងភាគីទាំងសងខាង ព្រោះវានឹងក្លាយជាមហន្តរាយសម្រាប់ "ប្រជាជាតិកូរ៉េទាំងមូល"៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង