Yearendyearend1140x150

សហភាពអឺរ៉ុបបង្ហាញទណ្ឌកម្មថ្មីលើទីក្រុងម៉ូស្គូ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
សហភាពអឺរ៉ុបបង្ហាញទណ្ឌកម្មថ្មីលើទីក្រុងម៉ូស្គូ ប្រភពរូប៖ RT

អឺរ៉ុប៖ គណៈកម្មការអឺរ៉ុបបានស្នើកញ្ចប់ទណ្ឌកម្មថ្មីយ៉ាងទូលំទូលាយប្រឆាំងនឹងទីក្រុងមូស្គូជុំវិញជម្លោះនៅអ៊ុយក្រែន។ កញ្ចប់ទណ្ឌកម្មថ្មីនេះរួមមាន ការរឹតបន្តឹងលើការនាំចូលធ្យូងថ្មរបស់រុស្ស៊ី បម្រាមលើធនាគារ និងកប៉ាល់កាន់តែច្រើនចូលកំពង់ផែអឺរ៉ុប។ ប៉ុន្តែអឺរ៉ុបនៅតែបញ្ចៀសការផ្តោតគោលដៅលើការនាំចូលប្រេង និងឧស្ម័នធម្មជាតិពីប្រទេសរុស្ស៊ី។

យោងតាមទីភ្នាក់ងារសារព័ត៌មាន RIA Novosti សំណើរនៃការរឹតបន្តឹងថ្មីដែលប្រកាសដោយប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen រួមមានការហាមឃាត់ចំនួន ៤ ពាន់លានអឺរ៉ូ (៤.៤ ពាន់លានដុល្លារ) លើការនាំចូលធ្យូងថ្មពីប្រទេសរុស្ស៊ី ការហាមឃាត់ទាំងស្រុងលើប្រតិបត្តិការណាមួយជាមួយធនាគាររុស្ស៊ីចំនួន ៤ រួមទាំង VTB។ ការហាមប្រាមលើនាវារុស្ស៊ីចូលកំពង់ផែអឺរ៉ុប លើកលែងតែការដឹកជញ្ជូនអាហារ និងថាមពល អឺរ៉ុបនឹងហាមឃាត់ការនាំចូលទំនិញពីរុស្ស៊ីដែលមានទឹកប្រាក់ចំនួន ៥.៥5 ពាន់លានអឺរ៉ូ រួមទាំងឈើ ស៊ីម៉ងត៍ អាហារសមុទ្រ និងស្រា។

ការហាមឃាត់លើការនាំចេញមួយចំនួនទៅកាន់ប្រទេសរុស្ស៊ីក្នុងចំនួនទឹកប្រាក់ ១០ ពាន់លានអឺរ៉ូ (១១ ពាន់លានដុល្លារ) រួមទាំងផលិតផល semiconductor គ្រឿងម៉ាស៊ីន និងឧបករណ៍ដឹកជញ្ជូនក៏នឹងត្រូវបានណែនាំផងដែរ។

ការដាក់ទណ្ឌកម្មចុងក្រោយរបស់សហភាពអឺរ៉ុប បានបញ្ចៀសការនាំចូលប្រេង និងឧស្ម័នពីប្រទេសរុស្ស៊ី។ ដោយសារបញ្ហានេះ បានបំបែកប្រទេសជាសមាជិកដែលពឹងផ្អែកខ្លាំងលើថាមពលរុស្ស៊ី។

ប្រទេសរុស្ស៊ីគ្របដណ្តប់ប្រហែល ៤០% នៃតម្រូវការឧស្ម័នធម្មជាតិរបស់សហភាពអឺរ៉ុប រួមជាមួយនឹង ៣០% នៃតម្រូវការប្រេងឆៅរបស់ខ្លួន និងប្រហែលពាក់កណ្តាលនៃធ្យូងថ្មកំដៅរបស់ខ្លួន ដែលត្រូវបានប្រើដើម្បីស្ថានីយ៍ថាមពល និងផលិតអគ្គិសនី។

ធ្យូងថ្មកំដៅ គឺជាឥន្ធនៈហ្វូស៊ីលតែមួយគត់ដែលកំណត់គោលដៅដោយការរឹតបន្តឹងថ្មី បើទោះបីជាពួកគេមិនហាមឃាត់ទាំងស្រុងក៏ដោយ។ ដើម្បីដាក់ការហាមឃាត់ការនាំចូលធ្យូងថ្មចំនួន ៤ ពាន់លានអឺរ៉ូ តាមទស្សនៈសហភាពអឺរ៉ុបបាននាំចូលប្រហែល ២ ទ្រីលានអឺរ៉ូ (២.២ ទ្រីលានដុល្លារ) តម្លៃនៃធ្យូងថ្មរុស្ស៊ីនៅឆ្នាំ ២០២១ នេះបើយោងតាមតួលេខរបស់ Statista ។ បរិមាណនៃការនាំចូលធ្យូងថ្មរបស់រុស្ស៊ីដែលកំណត់គោលដៅដោយវិធានការថ្មីនឹងតំណាងឱ្យប្រហែល ០.២% ។

ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មជាច្រើនលើកមកលើទីក្រុងម៉ូស្គូ ហើយបានសន្យាកាត់បន្ថយការពឹងផ្អែកលើការនាំចូលថាមពលពីរុស្ស៊ី។ប៉ុន្តែវិធានការនេះនៅតែត្រូវអនុម័តដោយរដ្ឋសមាជិកទាំង ២៧ របស់ប្លុក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង